Connect with us

ព័ត៌មានជាតិ

ប្រេងកូឡាជាង១ម៉ឺនដប​របស់​សម្ដេចធិបតី និងលោកជំទាវ ប្រគល់​ជូន​រដ្ឋបាលរាជធានី ដើម្បី​បន្តចែកជូន​វីរៈកងទ័ពជួរមុខ និង​ជនភៀសសឹក

បានផុស

នៅ

ប្រេងកូឡាចំនួន១១០០០ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាម​រយៈ​តំណាង​សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន​សម្តេចតេជោ​ត្រូវ​បាន​នាំ​យក​មក​ប្រគល់​ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​បន្ត​យកទៅប្រគល់ជូនវីរៈកងទ័ព ដែល​កំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងប្រជាពលរដ្ឋជាជនភៀសសឹក ខណៈ​ដែល​ក្រុម​ទាហានថៃ​វាយ​ប្រហារ​ឈ្លានពាន​ចូល​បូរណភាព​ទឹក​ដី​កម្ពុជា​ធ្វើ​ឱ្យ​មាន​ការ​ផ្ទុះសង្គ្រាមជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រគល់​និងទទួល​នេះ​ បាន​ធ្វើ​ឡើង​នារសៀលនាថ្ងៃទី០៩ធ្នូនេះ ក្រោមវត្តមានលោកឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ នៅសាលារាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន ក្នុងឱកាសនោះ បានលើកឡើង​ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងទាំងអស់ ក្នុងរាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភ ប្រេងកូឡាចំនួន១១០០០ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែល​កំពុង​ឈរ​ជើង​ប្រយុទ្ធ​នៅសមរភូមិមុខ និង ជូន​ដល់​ប្រជាពលរដ្ឋជាជនភៀសសឹក ខណៈ​ដែល​ទាហាន​ថៃ​កំពុង​ឈ្លានពានដែនអធិបតេយ្យប្រទេសកម្ពុជា រហូត​មាន​ការ​ផ្ទុះសង្គ្រាមជាថ្មី។

លោក​បន្ត​ថា តាម​រយៈ​អំណោយ​ដ៏​ថ្លៃថ្លា​ខាង​លើ​នេះ​ពិត​ជា បាន​បង្ហាញឱ្យឃើញ អំពីទឹកចិត្ត និងការគិតគូរយ៉ាងខ្លាំងចំពោះវីរៈកងទ័ព ដែល​កំពុង​ឈរ​ជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ​និង​ប្រជាពលរដ្ឋ​ជា​ជន​ភៀសសឹក នៅ​ពេល​ដែល​ទាហានថៃ​កំពុង​ឈ្លានពាន​ដែនអធិបតេយ្យ​ប្រទេសកម្ពុជា បណ្តាលឱ្យមានការផ្ទុះសង្គ្រាមជាថ្មី។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុមហ៊ុនLS BellaCosmetic ក៏បាននាំយកអំណោយ ដែលមានសាប៊ូកក់សក់៥កេស ,សាប៊ូលាងកំប៉ុង៥កេស ,សាប៊ូបោកគក់៥កេស និងនំប៊ីគាកញ្ចប់តូច៣កេស។ ជាមួយគ្នានោះដែរ គណៈ​កម្មការ​ផ្សារ​អូរប្ញស្សី​ក៏​បាននាំយកអំណោយអង្ករចំនួន២តោន មុង និងភួុយ មានម៉ាស ចានជ័រ ចានអ៊ីណុច នំធុង កញ្ច្រែងជ័រ ឆ្នាំង និងចានមួយចំនួនទៀតផងដែរ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម