Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ អនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលាជិតតំបន់រស់នៅ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសិស្សភៀសសឹកទាំងអស់ ចុះឈ្មោះចូលរៀនជាបណ្តោះអាសន្ននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅ តាមការស្ម័គ្រចិត្ត។ យោងសេចក្តីណែនាំស្តីពីការគាំទ្រដល់ដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក នៅថ្ងៃទី ១១ ខែធ្នូ បានឱ្យេដឹងថា ដើម្បីសម្រួល និងធានាដំណើរការរៀនសូត្ររបស់សិស្សភៀសសឹក ក្រសួងអប់រំ សូមធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់នូវវិធានការមួយចំនួន។

UNICEF
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវចាត់ចែង និងរៀបចំក្រុមការងារជួយគាំទ្រទទួល និងសម្របសម្រួលការចុះឈ្មោះ តាមកម្រិតថ្នាក់រៀបចំថ្នាក់រៀន និងកាលវិភាគសម្រាប់សិស្សភៀសសឹកផ្តល់ការប្រឹក្សា និងលើកទឹកចិត្តជាប្រចាំដល់សិស្សភៀសសឹក រៀបចំក្លឹបសិក្សាតាមមុខវិជ្ជា ដើម្បីជួយគាំទ្រ ជាពិសេសសិស្សថ្នាក់ទី៩ និងទី១២ និងរៀបចំរបាយការណ៍អំពី ការទទួលសិស្ស និងស្ថានភាពរៀនសូត្ររបស់សិស្សភៀសសឹក ។

មាតាបិតា និងអ្នកអាណាព្យាបាល ត្រូវនាំកូនចៅ ទៅចុះឈ្មោះចូលរៀននៅតាមសាលារៀន ដែលនៅជិតតំបន់ភៀសសឹក ឬកន្លែងស្នាក់នៅលើកទឹកចិត្ត និងអប់រំកូនៗ ឱ្យមានស្មារតីរឹងមាំ និងផ្តោតលើការសិក្សារៀនសូត្រ។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រដល់សាលារៀន នៅក្នុងអំឡុងពេលទទួលចុះឈ្មោះសិស្សភៀសសឹក ក៏ដូចជាក្នុងអំឡុងពេលនៃដំណើរការបង្រៀន និងរៀនរៀបចំរបាយការណ៍អំពី ការជួយគាំទ្រសិស្សភៀសសឹក និងផ្ញើមកក្រសួងអប់រំ យុវជន និង កីឡា។

UNICEF

ក្នុងហេតុការណ៍ថៃឈ្លានពានកម្ពុជាទាំងកំរោល ដោយគិតមកដល់ថ្ងៃទី ១១ ខែធ្នូ មានសាលារៀនរដ្ឋ និងឯកជនជិត ៩០០ កន្លែង​ ត្រូវបានបិទទ្វារ និងប៉ះពាល់ដល់ការសិក្សារបស់សិស្ស ៣ សែននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម