ព័ត៌មានជាតិ
ជនភៀសសឹកពីសង្រ្គាម ៥ គ្រួសារ ទទួលបានការឧបត្ថម្ភពីរដ្ឋបាលស្រុកចិត្របុរី
រដ្ឋបាលស្រុកចិត្របុរី ដឹកនាំដោយ លោក យិន វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុក បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនជនភៀសសឹក មកពីតំបន់ព្រំដែនខ្មែរ-សៀម មកស្នាក់នៅក្នុងស្រុកចិត្របុរី នាថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងដំណើរចុះជូបជនភៀសឹកនាពេលនោះ លោក យិន វណ្ណៈ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានឃុំទាំង១០ ត្រូវគិតគូរតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់សកម្មភាពជនភៀសសឹកពេលមកដល់ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍ជាបន្ទាន់ និងទទួលរៀបចំចាត់ចែកកន្លែងស្នាក់នៅឱ្យពួកគាត់បានសមរម្យ ដេីម្បីសម្រួលដល់ជីវភាពបងប្អូនភៀសសឹកដោយការឈ្លៀនពានអធិបតេយ្យភាព ពីក្រុមចោរសៀម និងដេីម្បីបង្ហាញ់ពីសាមគ្គីភាព និងការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន។

លោកអភិបាលស្រុក ក៏បានណែនាំឱ្យបងប្អូនជាជនភៀសសឹក ឲ្យយកចិត្តទុកដាក់គិតគូរពីសុខភាពឱ្យបានល្អ កុំមានការភិតភ័យ និងបារម្ភ ពេលមកស្នាក់នៅស្រុកចិត្របុត្របុរី ព្រោះអាជ្ញាធរនិងយកចិត្តទុកដាក់ និងត្រៀមជួយជានិច្ច ហើយបើសិនមានបញ្ហាសុខភាព ត្រូវប្រាប់ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។



លោកបន្តថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មិនចង់បានសង្គ្រាមនោះឡេីង ដោយសារផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
សូមជម្រាប់ថា គិតត្រឹមល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ស្រុកចិត្របុរី មានជនភៀសសឹកសរុប ៥គ្រួសារ ស្មេីរ ១៩នាក់ ស្រី ៧នាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


