Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថា មួយប្រទេសអ៊ុយក្រែន ពេញចិត្តផែនការសន្តិភាពរបស់លោកទាំងអស់ អត់តែ ហ្សេលេនស្គី ម្នាក់

បានផុស

នៅ

និយាយរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនៅតែមិនទាន់ឃើញសញ្ញាធូរស្រាលនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកឡើងថា មួយប្រទេសអ៊ុយក្រែនពេញចិត្តផែនការសន្តិភាពរបស់លោកទាំងអស់ អត់តែប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ម្នាក់ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ហ្សេលេនស្គី ជាមួយលោក ត្រាំ (រូបថត៖ Reuters)

ថ្លែងប្រាប់អ្នកកាសែតនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥និងត្រូវបានចុះផ្សាយដោយ RT, ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និយាយថា៖ លោកគិតថា អាមេរិកជិតសម្រេចបាន កិច្ចព្រមព្រៀងមួយរវាងរុស្ស៊ីនិងអ៊ុយក្រែនហើយ។ តាមពិត ក្រៅពីប្រធានាធិបតីហ្សេលេនស្គី, ប្រជាជនអ៊ុយក្រែនមួយប្រទេស ពេញចិត្តគំនិតនៃកិច្ចព្រមព្រៀងនេះណាស់។ វាជាកិច្ចព្រមព្រៀងដែលនឹងអាចបញ្ឈប់ការសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ខែ។

សូមជម្រាបជាថ្មី លោកត្រាំបានដាក់ស្នើផែនការសន្តិភាពមួយកាលពីខែវិច្ឆិកា ដោយអំពាវនាវឲ្យអ៊ុយក្រែនដកកងទ័ពចេញពីផ្នែកមួយនៃតំបន់ Donbass ដែលពួកគេកំពុងគ្រប់គ្រង ហើយក៏ជាលក្ខខណ្ឌសំខាន់មួយរបស់ទីក្រុងមូស្គូសម្រាប់បទឈប់បាញ់យ៉ាងទូលំទូលាយផងដែរ។

កាលពីដើមសប្តាហ៍នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ លោកហ្សេលេនស្គីក៏ទទួលស្គាល់ដែរថា អាមេរិកកំពុងជំរុញលោកឆ្ពោះទៅរក «ការសម្របសម្រួល» ប៉ុន្តែបន្ថែមថា មិនមានកិច្ចព្រមព្រៀងលើទឹកដីណាមួយត្រូវបានឈានដល់នោះទេ។ លោកបញ្ជាក់ជាថ្មីថា អ៊ុយក្រែនគ្មានឆន្ទៈ បោះបង់ចោលដីណាមួយ ដោយគ្មានការប្រយុទ្ធនោះទេ។

ការប្រឈមមុខដាក់គ្នានេះធ្វើឲ្យសហរដ្ឋអាមេរិក និងអ៊ុយក្រែនស្ថិតនៅលើផ្លូវបំបែកដ៏រសើបមួយ៖ ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឲ្យមានសម្បទាន ដែលខ្លួននិយាយថាអាចបញ្ចប់សង្គ្រាមឆាប់ៗ ខណៈទីក្រុងកៀវបញ្ចាក់ជំហរវិញថា គ្មានសន្តិភាពណាមួយដែលអាចធ្វើទៅបានដោយគ្មានបូរណភាពទឹកដីពេញលេញនោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម