ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បារម្ភខ្លាំង ចំពោះការខូចខាតប្រាសាទព្រះវិហារ ដោយសារទង្វើរបស់ថៃ
ឥណ្ឌាបានបង្ហាញក្តីបារម្ភជាទីបំផុតចំពោះការខូចខាតដល់ប្រាសាទព្រះវិហារ ដែលបង្កដោយស្នាដៃរបស់ថៃ ក្នុងប្រតិបត្តិការឈ្លានពានកម្ពុជា ហើយអំពាវនាវឲ្យការពារ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO មួយនេះ។

កាសែត Hindustan Times បានចេញផ្សាយកាលពីថ្ងៃសុក្រទី១២ខែធ្នូឆ្នាំ២០២៥ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal ដែលនិយាយថា៖ «យើងទទួលបានរបាយការណ៍ទាក់ទង ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអភិរក្សនៅប្រាសាទព្រះវិហារ អំឡុងការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ រាល់ការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធអភិរក្ស គឺជារឿងអកុសល និងជាបញ្ហាដែលត្រូវព្រួយបារម្ភ»។
ជុំវិញរឿងប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជានិងថៃវិញ លោក Jaiswal បានអំពាវនាវជាថ្មីឲ្យភាគីទាំងពីរអត់ធ្មត់ ហើយចាត់វិធានការបញ្ឈប់អរិភាពនិងទប់ស្កាត់កុំឲ្យស្ថានការណ៍រីករាលដាលបន្ថែម និងងាកទៅរកផ្លូវកិច្ចសន្ទនានិងសន្តិភាពវិញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត ហើយទាមទារឱ្យថែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
សូមជម្រាបថា ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវរងការខូចខាតយ៉ាងដំណំម្តងទៀត ដោយសារតែការវាយប្រហារយ៉ាងសាហាវរបស់ថៃ ក្នុងអំពើឈ្លានពានថ្មី ដែលចាប់ផ្តើមនៅដើមខែធ្នូ។
ជុំវិញរឿងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដោយបន្តរំលោភបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ ដែលរដ្ឋភាគីទាំងអស់នៃអនុសញ្ញានេះត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត ហើយទាមទារឲ្យថែទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


