សន្តិសុខសង្គម
អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូលើផ្លូវសាធារណៈបាន០៦នាក់
កម្លាំងអាវុធហត្ថឃាត់ខ្លួន នឹងអប់រំក្មេងទំនើងមួយក្រុម ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់សាធារណៈបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។


ប្រតិបត្តិការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ក្បែរវត្តជើងឯក ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភំ្នពេញ។
តាមការបញ្ជាក់ពីអាវុធហត្ថរាជធានី បានអោយដឹងថា កម្លាំងបានធ្វើការល្បាតក្នុងមូលដ្ឋានខណ្ឌដង្កោ ស្របពេលមកដល់ចំណុចផ្លូវបេតុង កៀកវត្តជើងឯក កម្លាំងជំនាញបានប្រទះឃើញ ក្មេងទំនើងមួយក្រុម ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ បាត់បង់សណ្តាប់ធ្នាប់តាមទីសាធារណៈ ភ្លាមៗ កម្លាំងកងរាជអាវុធហត្ថ បានឆ្មក់ស្ទាក់ បង្រ្កាបឃាត់បានក្មេងទំនើង ០៦នាក់ ដើម្បីសាកសួរបន្ត។


ក្រោយសាកសួរចប់ អាវុធហត្ថរាជធានី បានធ្វើការអប់រំ នឹងកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម។ ហើយចំពោះម៉ូតូ ០៣គ្រឿង គឺត្រូវដកហូតរក្សាទុក នៅអាវុធហត្ថខណ្ឌដង្កោសិន រយៈពេល ៣ខែក្រោយ ទើបអាចមកយកយ្រឡប់ទៅវិញបាន៕ អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


