ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អំពាវនាវឱ្យពលរដ្ឋជឿជាក់លើរដ្ឋាភិបាល និងរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អំពាវនាវឱ្យពលរដ្ឋក្នុង និងក្រៅប្រទេសជឿជាក់លើរដ្ឋាភិបាល និងរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសលោកស្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងកិច្ចការនារី និងសមាគមសហគ្រិនស្ត្រី បាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់កងទ័ពនៅសមរភូមិជួរមុខ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រីបានបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏តានតឹងនេះ ក្រសួងកិច្ចការនារី ព្រមជាមួយប្រជាពលរដ្ឋខ្មែរទាំងអស់ សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ដែលបានលះបង់គ្រប់បែបយ៉ាង ដោយឥតរួញរា ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក្រោមការចង្អុលបង្ហាញដឹកនាំបញ្ជាផ្ទាល់របស់សម្តេចតេជោ អគ្គភស្តុភាជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសជឿជាក់លើចំណាត់ការ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា ចៀសវាងចែករំលែកព័ត៌មានក្លែងក្លាយ គ្មានប្រភពច្បាស់លាស់ ដែលនាំបង្កចលាចលក្នុងសង្គម។ ជាពិសេស ត្រូវរួបរួមសាមគ្គីគ្នា ក្នុងស្មារតីជាតិខ្មែរតែមួយ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ និងជួយដល់ជនភៀសសឹក ដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះដែរ លោកស្រីបានសម្តែងការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារកងទ័ពដែលបានពលីក្នុងសមរភូមិ និងបានបួងសួងដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព សូមឱ្យបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


