ព័ត៌មានអន្ដរជាតិ
លោកត្រាំ ចេញបញ្ជាឲ្យឡោមព័ទ្ធផ្លូវទឹក រារាំងនាវាដឹកប្រេងរបស់វ៉េណេស៊ុយអេឡា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥ថា លោកបានបញ្ជាឲ្យមានការបិទផ្លូវនាវាដឹកប្រេងទាំងអស់ដែលត្រូវបាន«ដាក់ទណ្ឌកម្ម» ចេញចូលប្រទេសវ៉េណេស៊ុយអេឡា។ សកម្មភាពនេះធ្វើឲ្យមានការកើនឡើងនូវសម្ពាធលើប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ និងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនខ្លាំងលើប្រទេសអាមេរិកខាងត្បូងមួយនេះ។

យោងតាម France24 សេចក្តីប្រកាសនេះ បានកើតឡើងបន្ទាប់ពីមានការរឹបអូសនាវាដឹកប្រេងមួយគ្រឿងកាលពីសប្តាហ៍មុននៅឯឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា និងការកសាងកម្លាំងយោធាអាមេរិកកាន់តែធំនៅក្នុងតំបន់។ នៅក្នុងសារបង្ហោះតាមបណ្តាញសង្គម លោកត្រាំ បានចោទប្រកាន់វ៉េណេស៊ុយអេឡាថា បានប្រើប្រាស់ចំណូលប្រេងដើម្បីផ្តល់មូលនិធិដល់ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងទៀត ដោយបានសន្យាថានឹងពង្រីកប្រតិបត្តិការយោធាអាមេរិក រហូតទាល់តែរដ្ឋាភិបាលទីក្រុងការ៉ាកាសប្តូរទិសដៅ។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡាមិនបានឆ្លើយតបភ្លាមៗនោះទេ ទោះបីជាលោកម៉ាឌូរ៉ូ ធ្លាប់បាននិយាយពីមុនមកថា ប្រទេសនេះនឹងទប់ទល់សម្ពាធពីអាមេរិក និងថ្កោលទោសចំពោះអ្វីដែលលោកបានពណ៌នាថាជាទង្វើ«ប្លន់»ប្រឆាំងនឹងការដឹកជញ្ជូនប្រេងរបស់ខ្លួន។
មន្ត្រីអាមេរិកបានការពារយុទ្ធនាការនេះថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន ប៉ុន្តែអ្នករិះគន់នៅក្នុងសភាអាមេរិកបានចោទសួរអំពីភាពស្របច្បាប់ និងវិសាលភាពរបស់វា។ ប្រទេសវ៉េណេស៊ុយអេឡា ដែលមានទុនបម្រុងប្រេងធំបំផុតរបស់ពិភពលោក បានពឹងផ្អែកលើការនាំចេញប្រេងបញ្ចុះតម្លៃ ជាចម្បងទៅកាន់ប្រទេសចិន ដើម្បីរស់រានពីទណ្ឌកម្មអាមេរិកជាច្រើនឆ្នាំមកនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


