ព័ត៌មានជាតិ
អគ្គលេខាធិការអាស៊ាន៖ យើងមិនអាចមិនខ្វល់ពីការបន្តប្រយុទ្ធគ្នារវាងកម្ពុជា និងថៃបានទេ
«យើងមិនអាចមិនខ្វល់ពីការបន្តប្រយុទ្ធគ្នារវាងប្រទេសសមាជិកទាំងពីរបានទេ»។ នេះជាការថ្លែងរបស់អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន ដែលកំពុងបង្ហាញការព្រួយបារម្ភចំពោះជម្លោះប្រដាប់អាវុធរាលដាលកាន់តែខ្លាំងរវាងកម្ពុជា និងថៃ ដែលជារដ្ឋសមាជិកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ។

លោកបណ្ឌិត កៅ គឹមហួន បាននិយាយថា ប្រធានអាស៊ាន និងមេដឹកនាំប្រទេសដៃគូខាងក្រៅ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការត្រឡប់ទៅរកបទឈប់បាញ់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងត្រឡប់ទៅរកកិច្ចសន្ទនា និងការទូតឡើងវិញ ខណៈប្រជាជនអាស៊ាន ពិសេសសហគមន៍រស់នៅតាមព្រំដែននៃប្រទេសទាំងពីរ ដែលជាជនរងគ្រោះ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការប្រយុទ្ធកំពុងបន្ត។

តាមរយៈសន្ទរកថាថ្លែងក្នុងវេទិកាមួយ នៅឯលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន លើកឡើងថា យើងត្រូវតែផ្តល់ឱកាសដល់សន្តិភាព ដោយលោកបានសង្កត់ធ្ងន់ថា នៅចំពោះមុខបញ្ហាដ៏ធ្ងន់ធ្ងរនេះ អាស៊ានត្រូវតែប្រកាន់ខ្ជាប់ចំពោះគោលការណ៍មូលដ្ឋានរបស់ខ្លួន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន គឺការគោរពតាមដំណោះស្រាយជម្លោះដោយសន្តិវិធី ហើយពង្រឹងកិច្ចសហប្រតិបត្តិការ និងធានាថា សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្នុងន័យនេះ លោកអគ្គលេខាធិការអាស៊ាន ទទូចដល់កម្ពុជានិងថៃឱ្យទម្លាក់ចោលនូវអរិយភាពដាក់គ្នា ហើយងាកមករកសន្តិភាព ដោយរក្សានូវភាពអត់ធ្មត់ឱ្យអស់លទ្ធភាព និងបន្តធ្វើការរួមគ្នាឆ្ពោះទៅរកបំណងប្រាថ្នារួមរបស់ប្រជាជនទាំងពីរ ដែលចង់បានសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាព។
អគ្គលេខាធិការអាស៊ាន ក៏មិនភ្លេចអរគុណចំពោះប្រទេសម៉ាឡេស៊ី សម្រាប់ភាពជាអ្នកដឹកនាំយ៉ាងប្តូរផ្តាច់នៅឆ្នាំនេះ និងជាពិសេសលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim សម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងដំណោះស្រាយជម្លោះប្រទេសទាំងពីរនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


