កីឡា
ជំនួបជក់ចិត្ត! ព្រះខ័នរាជស្វាយរៀង ប៉ះ អង្គរថាយហ្គឺរ ខណៈ ភ្នំពេញក្រោន ប៉ះ បឹងកេត
ការប្រកួតខេមបូឌានព្រីមៀរលីគ សប្តាហ៍ទី១៣ នាចុងសប្តាហ៍នេះពិតជាការឲ្យចាប់អារម្មណ៍ខ្លាំងនៅពេលក្រុមខ្លាំងសុទ្ធតែកំពុងប្រជែងគ្នានៅតារាងចំណាត់ថ្នាក់កំពូល។

ព្រះខ័នរាជស្វាយរៀង បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម អង្គរថាយហ្គឺរ វេលាម៉ោង ៦ ល្ងាចថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ ២០២៥។ កាលពីជើងទី១នៅទឹកដីខេត្តសៀមរាប ព្រះខ័នរាជស្វាយរៀង បានឈ្នះដោយលទ្ធផល ៣-០។
បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មាន ៣០ពិន្ទុ កំពុងឈរលើតារាង បន្ទាប់ពីឈ្នះ ១០ប្រកួត និងចាញ់ ១ប្រកួត។ ការប្រកួតចុងក្រោយកាលពីសប្តាហ៍មុនដែលស្មើគ្នា ២-២ ជាមួយក្រុម អឹមអូអាយ កំពង់ដេវ៉ា ត្រូវបានសម្រេចឲ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះ ដោយលទ្ធផល ៣-០ ដោយក្រុមកំពង់ដេវ៉ា ខុសលក្ខន្តិកៈដែលដាក់កីឡាករបរទេសលើសចំនួនកំណត់នៅលើទីលាន។

ចំណែក អង្គរថាយហ្គឺរ មាន ២២ ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីឈ្នះ ៧ ស្មើ ១ និងចាញ់ ៣។ ការប្រកួតចុងក្រោយ ពួកគេបានចាញ់ ភ្នំពេញក្រោន ០-៣។
គូដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងសប្តាហ៍នេះ គឺនៅកីឡដ្ឋានភ្នំពេញក្រោន ដែលពួកគេបើកទ្វារទទួលក្រុម បឹងកេត វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ ២០២៥។ កាលពីជើងទី ១ ពួកគេបានត្រឹមស្មើគ្នា ០-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ភ្នំពេញក្រោន ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យ បន្ទាប់ពីឆ្លងកាត់ ១០ ប្រកួតគឺឈ្នះ ៧ និងស្មើ ៣ រកបាន ២៤ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ២។

ចំណែក បឹងកេត វិញឈានចូលជើងទី២មានជាការដោះដូរកីឡាករថ្មីគួរឲ្យចាប់អារម្មណ៍ដើម្បីប្រជែងជាមួយក្រុមលំដាប់កំពូលទាំង៣។ ពួកគេ ឆ្លងកាត់ ១១ ប្រកួត គឺឈ្នះ ៥ ស្មើ ៤ និងចាញ់ ២ រកបាន ១៩ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ៤។ ពួកគេកំពុងប្រជែងយកចំណាត់ថ្នាក់លេខ៣ជាមួយ អង្គរថាយហ្គឺរ។
ក្រៅពី ២ គូខាងលើ ក៏នៅមាន ៣ គូទៀតដែលប្រកួតនៅកីឡដ្ឋាន វិសាខា កីឡដ្ឋានឡាយហ្វ ខេត្តព្រះសីហនុ និង ស្តាតចាស់ ដែលសុទ្ធតែប្រកួតនៅម៉ោង ៦ ល្ងាចដូចគ្នា។

កម្មវិធីប្រកួតសប្តាហ៍ ទី១៣ ខែធ្នូ ឆ្នាំ ២០២៥
- ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ ថ្ងៃសៅរ៍ ទី២០ ធ្នូ ម៉ោង៦ល្ងាច នៅមរតកតេជោ
- ទ័ព vs ណាហ្គាវើលដ៍ ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅស្តាតចាស់
- ឡាយហ្វព្រះសីហនុ vs វិសាខា ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅខេត្តព្រះសហនុ
- ភ្នំពេញក្រោន Vs បឹងកេត ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅកីឡដ្ឋានភ្នំពេញក្រោន
- កំពង់ដេវ៉ា vs គិរីវង់សុខសែនជ័យ ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅកីឡដ្ឋានវិសាខា
អ្វីដែលគួរឲ្យសំគាល់ ថវិកាដែលទទួលបានពីការលក់សំបុត្រចូលទស្សនាគឺផ្តល់ជាជំនួយដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជានៅតាមបន្ទាត់ព្រំដែន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


