Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ គ្រោងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត ទៅ មីយ៉ាន់ម៉ា ខណៈប្រទេសខ្លួនកំពុងវឹកវរនយោបាយ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) និយាយថា ថៃមានគម្រោងបញ្ជូនអ្នកសង្កេតការណ៍ម្នាក់ ទៅកាន់ការបោះឆ្នោតទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងនឹងធ្វើឡើងចាប់ពីចុងខែធ្នូឆ្នាំ២០២៥។ នេះបើតាមការលើកឡើង នៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីថ្ងៃសៅរ៍ទី២០ធ្នូ នៅឯទីក្រុងតូក្យូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Radio Free Asia

យោធាកាន់អំណាចប្រទេសមីយ៉ាន់ម៉ាក៏បានចេញការបញ្ចាក់ដែរថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២៨ ខែធ្នូ ដែលជាផ្នែកមួយនៃដំណើរការនៃការផ្លាស់ប្តូរទៅជាការគ្រប់គ្រងរបស់ស៊ីវិល។។

រដ្ឋមន្ត្រីការបរទេសថៃ និយាយថា វាប្រហែលជាមិនមែនជាការបោះឆ្នោតដ៏ល្អឥតខ្ចោះក្រោមកាលៈទេសៈបច្ចុប្បន្នទេ ប៉ុន្តែវានៅតែអាចជាចំណុចចាប់ផ្តើមនៃការវិវឌ្ឍវិជ្ជមានមួយចំនួន។ ចំណែកឯភាគីថៃ ក៏ចង់ឃើញការបោះឆ្នោតនាំទៅរកដំណើរការសន្តិភាពដែរ។

ដោយឡែក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានសម្រេចចិត្តមិនបញ្ជូនអ្នកសង្កេតការណ៍ទៅបោះឆ្នោតទេ ដោយសារតែមានការព្រួយបារម្ភថា ចលនានេះអាចត្រូវបានគេមើលឃើញថាជាការគាំទ្រការបោះឆ្នោត ដែលយោធាបានដកចេញក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ។

លោក ស៊ីហាសាក់ បាននិយាយថា ផែនការរបស់ថៃក្នុងការបញ្ជូនអ្នកសង្កេតការណ៍ មិនមានគោលបំណងធ្វើឲ្យការបោះឆ្នោតនេះស្របច្បាប់នោះទេ។ ប៉ុន្តែប្រទេសថៃ នឹងបន្តចូលរួមជាមួយប្រទេសមីយ៉ាន់ម៉ាវិញ។

ទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលប្រទេសថៃខ្លួនឯងកំពុងតែវឹកវរនយោបាយផ្ទៃក្នុងពុំទាន់ដោះស្រាយចប់ នោះបានធ្វើឲ្យមានមតិចម្រុះជាច្រើនរិះគន់ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស ស៊ីហាសាក់ ថាពុំសមស្របនឹងគួរធ្វើឡើយ។ ជាក់ស្ដែង លោកក៏បាននិយាយពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជា និងថៃផងដែរ។ លោកថា ការប៉ះទង្គិចគ្នារវាងភាគីទាំងពីរបានផ្ទុះឡើងនៅដើមខែនេះ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានសម្រេចនៅក្នុងខែតុលាក៏ដោយ៕

រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow (រូបភាព៖Reuters)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ថៃព្រមានពីការ​បំពុល​ខ្យល់នៅសប្តាហ៍ក្រោយ ខណៈ PM2.5 កើនហួសកម្រិតសុវត្ថិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម