ព័ត៌មានអន្ដរជាតិ
ថៃព្រមានពីការបំពុលខ្យល់នៅសប្តាហ៍ក្រោយ ខណៈ PM2.5 កើនហួសកម្រិតសុវត្ថិភាព
នាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ប្រទេសថៃ បានព្រមាននាថ្ងៃសៅរ៍ទី២០ខែធ្នូឆ្នាំ២០២៥នេះថា កម្រិតផ្សែងអ័ព្ទដែលមានគ្រោះថ្នាក់ ត្រូវបានរំពឹងថានឹងកាន់តែអាក្រក់ទៅៗនៅសប្តាហ៍ក្រោយ ដោយមានភាគល្អិតតូចៗលើសពីស្តង់ដារសុវត្ថិភាពសុខភាពនៅក្នុងតំបន់ជាច្រើន រួមទាំងទីក្រុងបាងកកផងដែរ។

យោងតាមបាងកកប៉ុស្តិ៍ នាយកដ្ឋានបានលើកឡើងថា កំហាប់ភាគល្អិត PM2.5 បានកើនឡើងដល់កម្រិត «ពណ៌ទឹកក្រូច» ដែលបង្កហានិភ័យដល់សុខភាព នៅតាមផ្នែកខ្លះនៃភាគឦសាន និងតំបន់វាលទំនាបកណ្តាល ព្រមទាំងនៅស្ថានីយត្រួតពិនិត្យចំនួន៣១ ក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ។ លទ្ធផលនៃការវាស់ស្ទង់នៅកន្លែងខ្លះ បានកើនឡើងលើសកម្រិតសុវត្ថិភាពរបស់រដ្ឋាភិបាល ដែលកំណត់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូប។
កម្រិតបំពុលខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងបណ្តាខេត្តភាគឦសានដូចជា Nong Khai និង Khon Kaen និងខេត្តនៅតំបន់កណ្តាលរួមមាន Ayutthaya និង Saraburi។ នៅក្នុងទីក្រុងបាងកក ខណ្ឌមួយចំនួនដូចជា Bang Na, Prawet និង Chatuchak បានរាយការណ៍ពីកម្រិតបំពុលដែលកើនឡើងខ្ពស់បំផុត។
អាជ្ញាធរបានឲ្យដឹងថា ការបំពុលទំនងជានឹងបន្តស្ថិតនៅកម្រិតលើសពីសុវត្ថិភាពរហូតដល់ថ្ងៃទី២៦ខែធ្នូ ដោយសារតែម៉ាស់ខ្យល់ត្រជាក់បានទប់ភាគល្អិតធូលីមិនឲ្យហើរចេញ និងធ្វើឲ្យខ្យល់មិនសូវមានចលនា ជាពិសេសនៅក្នុងទីក្រុងបាងកក តំបន់ភាគឦសាន និងតំបន់កណ្តាល។
មន្ត្រីបានជំរុញឲ្យសាធារណជនជៀសវាងការដុតកាកសំណល់នៅទីវាល និងកាត់បន្ថយការប្រើប្រាស់យានយន្ត ខណៈក្រុមមនុស្សដែលងាយរងគ្រោះ រួមមានកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ត្រូវបានណែនាំឲ្យផ្អាកសកម្មភាពនៅខាងក្រៅផ្ទះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


