Connect with us

ជីវិតកម្សាន្ដ

G-Devith មោទនភាពចំពោះភរិយា ខណៈតែងគិតគូរ និងចុះជួយគោលដៅបន្តបន្ទាប់ ដោយផ្អាកការជួបជុំថ្ងៃខួបកំណើត

បានផុស

នៅ

ក្នុងឱកាសថ្ងៃពិសេសរបស់ភរិយា តារាចម្រៀងរ៉េបល្បីឈ្មោះលោក G-devith បានបង្ហាញអារម្មណ៍មោទនភាពចំពោះភរិយា ខណៈដោយសារបច្ចុប្បន្ន ស្ថានភាពប្រទេសជាតិកំពុងរងទុក្ខ ទើបអ្នកនាងសម្រេចចិត្តមិនមានការជួបជុំ ដោយងាកទៅបន្តកិច្ចការចុះជួយដល់វីរកងទ័ព និងជនភៀសសឹកនៅគោលដៅបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្កប់ដោយក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូនេះ តារាចម្រៀងរ៉េបល្បីឈ្មោះ លោក G-Devith បានរៀបរាប់អារម្មណ៍ក្នុងជម្រៅបេះដូងដូច្នេះថា “រីករាយថ្ងៃកំណើតប្រពន្ធជាទីស្រលាញ់ បងសូមជូនពរឱ្យអូនមានសុខភាពល្អ”។ លោកបន្តថា លោកពិតជាមានមោទនភាពណាស់ដែលមានអ្នកនាង ទេព បូព្រឹក្ស ជាភរិយា ព្រោះតែងស្រលាញ់យកចិត្តទុកដាក់ដឹងពីសុខទុក្ខអ្នកដទៃ ព្រមទាំងមានមនោសញ្ចេតនាខ្ពស់ចំពោះជាតិមាតុភូមិថែមទៀត។

លោកថា “ខួបកំណើតឆ្នាំនេះប្រទេសយើងកម្សត់ អូនសម្រេចចិត្តមិនមានការជួបជុំ ដោយបែរទៅជាការចុះជួយដល់បងប្អូនកងទ័ព និងជនភៀសសឹកនៅគោលដៅបន្ទាប់។ ដោយទំហំទឹកចិត្តជម្រៅជ្រៅសែនជ្រៅមិនអាចវាស់បាន ប្តីក៏សូមជូនពរឱ្យអូនសម្រេចបំណងប្រាថ្នារបស់អូនគ្រប់ប្រការ ដោយអំណាចដ៏អស្ចារ្យរបស់មាតាបិតានៃមាតុភូមិនេះ នឹងប្រទានពរពិសេសដល់ពួកយើង”។

តារាចម្រៀង ២ដួងនេះ ជាតារាចម្រៀងគូស្នេហ៍ដែលឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់វិថីសិល្បៈ និងតែងតែឈ្មុសឈ្មុលទៅមុខជាមួយគ្នាឥតឈប់។ ពិសេស តែងធ្វើឱ្យមហាជនតែងស្ញើចសរសើរនូវសមត្ថភាពតាក់តែងនិពន្ធចម្រៀងសម័យថ្មី បង្កប់តម្លៃវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រជាតិ ហើយតែងតែចូលរួមសកម្មភាពរួមចំណែកជួយជាតិយ៉ាងសស្រាក់សស្រាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម