ព័ត៌មានអន្ដរជាតិ
ត្រាំ ដកអ្នកការទូតអាជីពជិត៣០នាក់ ចេញពីតំណែងឯកអគ្គរដ្ឋទូត ក្រោមគោលនយោបាយ «អាមេរិកមុនគេ»
រដ្ឋបាលលោកត្រាំបានដកអ្នកការទូតអាជីពជិត ៣០នាក់ចេញពីតំណែងឯកអគ្គរដ្ឋទូត និងតំណែងជាន់ខ្ពស់ផ្សេងទៀតរបស់ស្ថានទូត ខណៈដែលខ្លួនកំពុងផ្លាស់ប្តូរឥរិយាបថការទូតរបស់សហរដ្ឋអាមេរិកនៅបរទេស ដែលចលនានេះត្រូវបានគេនិយាយថា មានគោលបំណងផ្លាស់ប្តូររចនាសម្ព័ន្ធការទូតក្នុងទិសដៅនៃគោលនយោបាយ «អាមេរិកមុនគេ» របស់ប្រធានាធិបតី ដូណាល់ ត្រាំ។

សារព័ត៌មាន Yahoo បានរាយការណ៍ថា ប្រធានបេសកកម្មនៅក្នុងប្រទេសយ៉ាងហោចណាស់ ២៩ ត្រូវបានជូនដំណឹងកាលពីសប្តាហ៍មុនថា អាណត្តិរបស់ពួកគេនឹងបញ្ចប់នៅខែមករា នេះបើយោងតាមមន្ត្រីក្រសួងការបរទេសពីររូប ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបុគ្គលិកផ្ទៃក្នុង។
អ្នកការទូតដែលបានរៀបរាប់ខាងលើទាំងអស់ សុទ្ធតែបានតែងតាំងក្រោមរដ្ឋបាលអតីតប្រធានាធិបតី ចូ បៃដិន។ ប៉ុន្តែបានរួចផុតពីការបោសសម្អាតដំបូងនៃអាណត្តិទីពីររបស់ត្រាំ ដែលផ្តោតសំខាន់លើអ្នកដែលត្រូវតែងតាំងជាអ្នកនយោបាយ។ ក្រោយមក ចាប់ពីថ្ងៃទី ១៧ ខែធ្នូ ក្រុមនេះបានចាប់ផ្តើមទទួលបានការជូនដំណឹងជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោន អំពីការចាកចេញដែលជិតមកដល់រៀងៗខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតបម្រើការងារតាមការពេញចិត្តរបស់ប្រធានាធិបតី ទោះបីជាពួកគេជាធម្មតានៅតែកាន់តំណែងរយៈពេលបីទៅបួនឆ្នាំក៏ដោយ។ មន្ត្រីទាំងនោះថា អ្នកដែលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរនេះមិនបាត់បង់ការងារសេវាកម្មបរទេសរបស់ពួកគេទេ ប៉ុន្តែនឹងវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ សម្រាប់កិច្ចការផ្សេងទៀត ប្រសិនបើពួកគេចង់ទទួលយកវា។
ក្រសួងការបរទេសអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើចំនួនជាក់លាក់ ឬព័ត៌មានលម្អិតរបស់ឯកអគ្គរដ្ឋទូតដែលរងផលប៉ះពាល់នោះទេ ប៉ុន្តែតបវិញថា ទាំំងនេះគឺវាជានីតិវិធីស្តង់ដារនៅក្នុងរដ្ឋបាលទាំងអស់។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ឯកអគ្គរដ្ឋទូតគឺជាតំណាងផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ដូច្នេះប្រធានាធិបតីមានអំណាចក្នុងការធានាថា តំណាងនៅបរទេសអនុវត្តគោលនយោបាយ «អាមេរិកជាមុន» ប្រកបដោយប្រសិទ្ធភាព។
ដោយឡែក ចំពោះទ្វីបអាហ្វ្រិកគឺជាទ្វីបដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការបណ្តេញចេញ ដោយឯកអគ្គរដ្ឋទូតមកពី ១៣ ប្រទេសដែឡត្ររូវដកចេញមានដូចជា៖ ប៊ូរុនឌី, កាមេរូន, កាប់វើដ, ហ្គាបុ,ង កូតឌីវ័រ, ម៉ាដាហ្គាស្ការ, ម៉ូរីស, នីហ្សេរីយ៉ា, រវ៉ាន់ដា, សេណេហ្គាល់, សូម៉ាលី និងអ៊ូហ្គង់ដា។ បន្ទាប់មកគឺអាស៊ី ដែលមានការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសចំនួន ៦ដូចជា៖ ហ្វីជី, ឡាវ, កោះម៉ាស្សល, ប៉ាពួញូហ្គីណេ, ហ្វីលីពីន និងវៀតណាម។
ប្រទេសចំនួន៤នៅអឺរ៉ុបមានដូចជា អាមេនី, ម៉ាសេដូន, ម៉ុងតេណេហ្គ្រោ និងស្លូវ៉ាគី ក៏រងផលប៉ះពាល់ ក៏ដូចជាប្រទេសពីរនៅមជ្ឈិមបូព៌ា អាល់ហ្សេរី និងអេហ្ស៊ីប។ ចំណែកឯ អាស៊ីខាងត្បូងនិងកណ្តាល មានដូចជា៖ នេប៉ាល់ និងស្រីលង្កា ព្រមទាំងអឌ្ឍគោលខាងលិចមាន៖ ហ្គាតេម៉ាឡា និងស៊ូរីណាម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ពូទីន បើកចំហការចរចាជាមួយលោក Macron ទាក់ទិននឹងសន្តិភាពជូន អ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
សន្តិសុខសង្គម១៦ ម៉ោង agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង


