ព័ត៌មានអន្ដរជាតិ
ពូទីន បើកចំហការចរចាជាមួយលោក Macron ទាក់ទិននឹងសន្តិភាពជូន អ៊ុយក្រែន
ការិយាល័យប្រធានាធិបតីនៅទីក្រុងប៉ារីសបានចេញសេចក្ដីថ្លែងការមួយ កាលថ្ងៃអាទិត្យទី២១ធ្នូថា បារាំងបានកត់សម្គាល់ពីការបើកចំហរបស់រុស្ស៊ី ក្នុងការចរចាជាមួយប្រធានាធិបតីលោក Emmanuel Macron ហើយនឹងរកវិធីល្អបំផុត ដើម្បីនាំសន្តិភាពជូនអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ការពិភាក្សាណាមួយជាមួយទីក្រុងមូស្គូនឹងត្រូវធ្វើឡើង ដោយមានតម្លាភាពពេញលេញ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និងសម្ព័ន្ធមិត្តអឺរ៉ុប ហើយគោលដៅរបស់ខ្លួននៅតែធានា សន្តិភាពរឹងមាំ និងយូរអង្វែងសម្រាប់អ៊ុយក្រែនជានិច្ច។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចចរចាជាមួយលោក Macron ប្រសិនបើមានឆន្ទៈនយោបាយទៅវិញទៅមក នេះបើយោងតាមការកត់សម្គាល់ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RIA កាលពីថ្ងៃទី២១។
លោក Macron កាលពីដើមសប្តាហ៍នេះ ក៏បានបញ្ចាក់ដោយជឿជាក់ថា អឺរ៉ុបគួរតែទាក់ទងលោកពូទីនម្តងទៀត ជាជាងទុកឲ្យសហរដ្ឋអាមេរិកនៅម្នាក់ឯង ដើម្បីដឹកនាំការចរចា ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ដែលបានចាប់ផ្តើមជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២។
យ៉ាងណា សហរដ្ឋអាមេរិកកំពុងធ្វើជាម្ចាស់ផ្ទះនៃការចរចាបន្ថែមទៀត ដែលមានគោលបំណងបញ្ចប់ជម្លោះនៅចុងសប្តាហ៍នេះ នៅឯរដ្ឋផ្លរីដា។ ការចរចានេះត្រូវបានសម្របសម្រួលដោយលោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក និងលោក Jared Kushner កូនប្រសារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមានបេសកជនអ៊ុយក្រែន និងអឺរ៉ុបនៅម្ខាង និងបេសកជនរុស្ស៊ី Kirill Dmitriev ដែលបានមកដល់កាលពីថ្ងៃសៅរ៍ នៅម្ខាងទៀត។
ដោយឡែក លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឡើងនូវទម្រង់ត្រីភាគី ដែលនឹងសម្គាល់ការចរចាទល់មុខគ្នាលើកដំបូងរបស់ទីក្រុងមូស្គូ និងទីក្រុងកៀវក្នុងរយៈពេលកន្លះឆ្នាំមកនេះ។ ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញនេះ វិមានក្រឹមឡាំងបែរជាដិសេធថា ការចរចាបីផ្លូវ រវាងអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ហ្សេលេនស្គី គាំទ្រសំណើអាមេរិក ក្នុងការចរចាត្រីភាគីជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


