ព័ត៌មានជាតិ
អង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន និងសប្បុរសជនជាង២៣០ បានបរិច្ចាគស្បៀង ជូនកងទ័ពជួរមុខនិងជនភៀសសឹក
ការរៀបចំទទួលអំណោយដែលមានទាំងថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដែលរៀបចំដោយរដ្ឋបាល រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ធ្នូនេះ មាន អង្គភាពរដ្ឋ ក្រុមហ៊ុនឯកជន និងសប្បុរសជននានានៅរាជធានីចំនួនជាង២៣០ហើយ បានបរិច្ចាគ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌នាថ្ងៃទី២២ធ្នូ២០២៥នេះ ធ្វើឡើងក្រោមវត្តមានលោក ហួត ហៃ លោកពេញ ធារម្យ និង លោកហ៊ុន សុរិទ្ធីអភិបាលរង តំណាង ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលថ្ងៃនេះរួមមាន រដ្ឋបាលខណ្ឌឬស្សីកែវ,រដ្ឋបាលខណ្ឌទួលគោក, ក្រុមហ៊ុនស្នេថេក,និងសប្បុរជន ក្នុងស្រុកនិងនៅក្រៅស្រុកផងដែរ ដោយគិតមកដល់ម៉ោង១៦និង០០នាទីថ្ងៃទី២២ធ្នូនេះមានសប្បុរសជន ស្ថាប័ន អង្គភាពរដ្ឋនិងក្រុមហ៊ុនឯកជន ចំនួន២៣៥ហើយ បាននាំថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ជូនមករដ្ឋបាល រាជធានីភ្នំពេញ។

ក្នុងនាមលោក ឃួង ស្រេង លោក ហួត ហៃ លោកពេញ ធារម្យ និងលោក ហ៊ុន សុរិទ្ធី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌនិងសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយទាំងនេះជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។

សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


