ព័ត៌មានអន្ដរជាតិ
សូម្បី Google Maps ក៏បង្ហាញថា រូបសំណាកព្រះវិស្ណុ ស្ថិតក្នុងដីខ្មែរ ចម្ងាយ៤០០មែត្រពីព្រំដែន
ទង្វើរបស់ថៃ ដែលកម្ទេចរូបសំណាកព្រះវិស្ណុនៃសាសនាហិណ្ឌូក្នុងតំបន់ អានសេះ នៃប្រទេសកម្ពុជាបានបង្ហាញយ៉ាងច្បាស់អំពីការឈ្លានពាននិងបំផ្លាញតម្លៃសាសនា បង្កការថ្កោលទោសជុំវិញពិភពលោក ជាពិសេសប្រទេសឥណ្ឌា ដែលជាទឹកដីគោរពសាសនាយ៉ាងខ្ជាប់ខ្ជូន។

ឥឡូវនេះ សូម្បីសារព័ត៌មានដ៏ល្បីរបស់សិង្ហបុរី «The Straits Times» ក៏បានចុះផ្សាយដែរថា រូបសំណាកដែលថៃផ្តួលរំលំនោះ គឺស្ថិតក្នុងទឹកដីកម្ពុជា យ៉ាងច្បាស់ក្រឡែត។
ក្នុងខ្លឹមសារនៃអត្ថបទរបស់ The Straits Times បានសរសេរថា៖ «ការ Search តាមរយៈ Google Maps បានបង្ហាញថា ទីតាំងរបស់រូបសំណាកនោះ គឺស្ថិតនៅចម្ងាយប្រហែល ៤០០ ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែន ដែលស្ថិតនៅក្នុងទឹកដីខាងកម្ពុជា»។
ព័ត៌មាននេះបានលាតត្រដាងឲ្យអស់ការសង្ស័យថា រូបសំណាកព្រះវិស្ណុ គឺមិនមែនស្ថិតលើបន្ទាត់ព្រំដែនត្រួតស៊ីគ្នា ឬស្ថិតក្នុងទឹកដីថៃឡើយ ពោលគឺចូលមកក្នុងដីខ្មែរជម្រៅជិតកន្លះគីឡូម៉ែត្រឯណោះ។

ម្យ៉ាង ព័ត៌មាននេះ គឺមានសារៈសំខាន់ខ្លាំងសម្រាប់កម្ពុជា ក្នុងការប្រើប្រាស់ជាព័ស្តុតាងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងការទាមទារ ឬការចោទប្រកាន់ណាមួយពីភាគីថៃ។
សូមជម្រាបជាថ្មី ទង្វើរបស់ថៃដែលបំផ្លាញរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា បានបណ្តាលឲ្យផ្ទុះប្រតិកម្មនិងរិះគន់ ពេញពិភពលោក។ ទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗ ថា បានប្រព្រឹត្តទង្វើគ្មានការគោរពនិងឲ្យតម្លៃដល់សាសនា។
ជុំវិញរឿងនេះ ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍រួចហើយ ដោយថ្កោលទោសថៃ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា Shri Randhir Jaiswal និយាយថា៖ «យើងបានឃើញនូវរបាយការណ៍ស្តីពីការកម្ទេចរូបសំណាកព្រះនៃ ព្រហ្មញ្ញសាសនា ដែលទើបកសាងឡើងក្នុងពេលថ្មីៗ និងមានទីតាំងស្ថិតនៅតំបន់រងផលប៉ះពាល់ដោយសារជម្លោះព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្តកើតមាន។ ទេវរូបនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធ ត្រូវបានទទួលនូវការគោរពសក្ការៈយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ប្រជាជននៅទូទាំងតំបន់ ដែលនេះគឺជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមគ្នារបស់យើង។ ទោះបីជាមានការទាមទារកម្មសិទ្ធិលើទឹកដីក៏ដោយ ក៏សកម្មភាពដែលខ្វះការគោរពបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងមនោសញ្ចេតនារបស់អ្នកដើរតាមសាសនានៅជុំវិញពិភពលោក ហើយសកម្មភាពបែបនេះមិនគួរកើតមានឡើងនោះទេ។ យើងសូមទទូចម្តងទៀតដល់ភាគីទាំងពីរ ឲ្យត្រឡប់មករកកិច្ចសន្ទនា និងផ្លូវការទូតវិញ ដើម្បីស្តារសន្តិភាពនិងចៀសវាងការបាត់បង់ជីវិតមនុស្សបន្ថែមទៀត ក៏ដូចជាការខូចខាតដល់ទ្រព្យសម្បត្តិ និងបេតិកភណ្ឌផងដែរ»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


