Connect with us

ជីវិតកម្សាន្ដ

អុីណូ ពោលពាក្យប៉ុន្មានឃ្លា ក្រោយបាត់បង់លោកឪពុកជាទីស្រលាញ់ ខណៈបានរៀបចំបូជាហើយ ១រសៀលថ្ងៃនេះ

បានផុស

នៅ

ជាដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត សម្រាប់តារាចម្រៀងម្ចាស់បទ “អូនកុំយំ កុំយំ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អុីណូ និងក្រុមគ្រួសារ ព្រោះពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយសារតែលោកឪពុកជាទីស្រលាញ់បានទទួលមរណភាពទាំងក្តីអាឡោះអាល័យជាពន់ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុីណូ បានបង្ហោះរូបអមខ្លឹមសារសោកសៅថា លោកពិតជាសោកស្តាយឪពុកជាទីស្រលាញ់ណាស់ និងសន្យាមើលថែម្តាយឱ្យល្អបំផុត។ ខណៈសពបានតម្កល់ធ្វើបុណ្យនៅ បុរីពិភពថ្មីចំការដូង និងបូជានាវេលាម៉ោង ១រសៀល ថ្ងៃទី២៦ ខែធ្នូនេះ នៅវត្តធុតង្គចំការដូង

តាមរយ: ដំណឹងមរណភាពលោកឪពុកជាទីស្រលាញ់របស់តារាចម្រៀងលោក អុីណូ ខាងលើនេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករសិល្បការិនីជាច្រើ នបានសម្តែងការចូលរួមសោកស្តាយនិងផ្ញើសារចូល រួមរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសព៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម