សន្តិសុខសង្គម
ជនជាតិចិនម្នាក់យកកាំបិតភ្ជង់ប្លន់ទូរស័ព្ទ ប្រជាពលរដ្ឋរួចរត់ឡើងទៅលើតំបូលហាង ផ្អើលសមត្ថកិច្ច
បុរសជនជាតិចិនម្នាក់ យកកាំបិតចុងស្រួចភ្ជង់ប្លន់ទូរស័ព្ទប្រជាពលរដ្ឋ ហើយព្យាយាមរត់គេចឡើងទៅអង្គុយលើតំបូលហាងលក់គ្រឿងសង្ហារឹម រួចបន្តផ្លោះឡើងទៅលើតំបូលផ្ទះប្រជាពលរដ្ឋ ក៏ត្រូវពលរដ្ឋឃាត់បានភ្លាមៗ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ នឹង ១០នាទីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា គេបានប្រទះឃើញជនសង្ស័យម្នាក់ ជាជនជាតិចិន ដៃកាន់កាំបិតចុងស្រួច ធ្វើសកម្មភាពភ្ជង់ប្លន់យកទូរស័ព្ទ ពីប្រជាពលរដ្ឋក្បែរទីតាំងខាងលើ ។ ខណៈនោះដែរ បន្ទាប់ពីប្លន់ទូរស័ព្ទបានសម្រេច ជនសង្ស័យក៏ធ្វើសកម្មភាព រត់ទៅតាមក្រោយបាត់ស្រមោល ។ ប៉ុន្តែមួយសន្ទុះក្រោយ ក៏ឃើញនៅលើតំបូលហាងលក់គ្រឿងសង្ហារឹម រួចកំពុងអង្គុយនិយាយនឹងមានកាយវិការ ម្នាក់ឯង ដូចមនុស្សសតិមិនគ្រប់ ។ ភ្លាមៗ ប្រជាពលរដ្ឋធ្វើការស្ទាក់ចាប់ជនជាតិចិនខាងលើ បានសម្រេច រួចប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ចុះមកកាន់ទីតាំងកើតហេតុផងដែរ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងខាងលើ បាននាំខ្លួនជនសង្ស័យទៅកាន់ស្នាក់ការប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរបន្ត នឹងចាត់ការតាមនីតិវីធីច្បាប់៕ អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


