Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីបេឡារុស៖ ណាតូ កំពុងរៀបចំសង្គ្រាមដោយបើកចំហ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស លោក Viktor Khrenin បានលើកឡើងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃសុក្រទី ២៦ ខែធ្នូថា មេដឹកនាំនៃប្រទេសណាតូនៅអឺរ៉ុប មិនបានលាក់បាំងការពិតដែលថា ពួកគេកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី និងបេឡារុសនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin។ (រូបថតឯកសារ៖ Vadim Savitsky/RIA Novosti)

ចេញផ្សាយដោយ TASS លោក Viktor Khrenin បានបញ្ចាក់ថា ស្ថានភាពនៅតាមព្រំដែនភាគខាងលិចប្រទេសបេឡារុសគឺមានសភាពតានតឹង និងងាយជ្រុលនិយមបំផុតនៅពេលនេះ។ ជាពិសេស សកម្មភាពរបស់មេដឹកនាំនៃប្រទេសជិតខាងក៏បង្ហាញផងដែរថា ពួកគេបដិសេធមិនទទួលស្គាល់តម្រូវការ ក្នុងការបន្ថយភាពតានតឹងយោធាឡើយ។

លោកបានចង្អុលបង្ហាញថា ពួកគេមើលឃើញរុស្ស៊ីជាការគំរាមកំហែងមួយ រួមជាមួយបេឡារុស ដោយសារយើងជារដ្ឋសហភាព។ ពួកគេនឹងប្រយុទ្ធជាមួយយើង ដោយគូសបញ្ជាក់ថា ប្រទេសប៉ូឡូញ អាល្លឺម៉ង់ បារាំង និងរដ្ឋបាល់ទិក សុទ្ធតែកំពុងប្រកួតប្រជែងគ្នាដើម្បីធ្វើយោធា និងបង្កើតកងទ័ពដ៏មានឥទ្ធិពល។ ដូច្នេះហើយ ពួកគេកំពុងរៀបចំខ្លួនសម្រាប់សង្គ្រាមយ៉ាងពិតប្រាកដ មិនមែនគ្រាន់តែបង្ហាញអាកប្បកិរិយានោះទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុសរូបនេះថែមទាំងពិពណ៌នាថា ការប្តេជ្ញាចិត្តថ្មីៗរបស់ប្រទេសណាតូនៅអឺរ៉ុប ក្នុងការបែងចែក ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេទៅឲ្យយោធា នោះសបង្ហាញរួចហើយថា វាគឺជាថវិកាមុនសង្គ្រាម។

លោកអះអាងថា ប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិកបាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវកំពង់ផែ និងអាកាសយានដ្ឋាននៅជិតប្រទេសបេឡារុស និងបង្កើនសមយុទ្ធ និងការបណ្តុះបណ្តាល ក៏ដូចជាការបង្កើតអង្គភាពថ្មី និងជំរុញវត្តមានកងទ័ពរបស់ខ្លួននៅជិតព្រំដែនរុស្ស៊ី និងបេឡារុស។

មិនតែប៉ុណ្ណោះ ការដាក់ពង្រាយមីស៊ីល Oreshnik របស់រុស្ស៊ីរយៈចម្ងាយមធ្យម ដែលមានសមត្ថភាពនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស គឺជាការរារាំងជាយុទ្ធសាស្ត្រប្រឆាំងនឹងរឿងនេះ។

ដោយឡែក ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីខែវិច្ឆិកា ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានសង្កត់ធ្ងន់ថា អ្នកនយោបាយលោកខាងលិចកំពុងរៀបចំសម្រាប់សង្គ្រាមដោយចេតនាដោយបន្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ លោកក៏បាននិយាយផងដែរថា ហានិភ័យ និងការគំរាមកំហែងផ្នែកយោធាកំពុងកើនឡើងនៅលើចំហៀងខាងលិចរបស់ CSTO ហើយស្ថានភាពគឺស្រដៀងនឹងបន្ទាយមួយដែលត្រូវបានឡោមព័ទ្ធ ដោយចង្អុលបង្ហាញថា ទាំងនេះគឺជាលក្ខខណ្ឌដែលបេឡារុសកំពុងរស់នៅសព្វថ្ងៃនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ

ទីប្រឹក្សាហ្សេលេនស្គី អះអាងថា អ៊ុយក្រែន មិនអាចមានលទ្ធភាព ក្នុងការបោះឆ្នោតទេ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម