ព័ត៌មានអន្ដរជាតិ
ប្រទេសមានឥទ្ធិពលសំខាន់ៗ បង្ហាញជំហរក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ
ប្រទេសជាច្រើនបានទម្លាក់សារអបអរសាទរចំពោះបទឈប់ដែលកម្ពុជានិងថៃ ចុះហត្ថលេខាកាលថ្ងៃទី២៧ខែធ្នូ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ខែធ្នូដែលភាគីថៃបើកការវាយប្រហារមើលលើបូរណៈភាពរបស់ប្រទេសកម្ពុជា រហូតដល់ថ្ងៃទី២៧ខែធ្នូ។

ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះប៉ុន្មានម៉ោង សហរដ្ឋអាមេរិកបានប្រកាសស្វាគមន៍ភ្លាម ក្រោយរដ្ឋបាលសហរដ្ឋអាមេរិក បានប្រឹងប្រែងជាញឹកញាប់ដើម្បីទាញភាគីទាំងពីរឲ្យអនុវត្តបទឈប់បាញ់។ ជាមួយសារស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ក៏បានជំរុញឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានជំរុញឱ្យកម្ពុជា និងថៃ៖«គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខាកាលថ្ងៃសៅរ៍នោះ ថា «ជាជំហានវិជ្ជមានឆ្ពោះទៅរកការបន្ធូរបន្ថយការឈឺចាប់របស់ជនស៊ីវិល បញ្ចប់អរិភាពបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានកោតសរសើរចំពោះប្រធានអាស៊ាន ម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ចំពោះ «កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីនៃស្ថានភាព»។
លោក Guterres បានបន្ថែមថា អង្គការសហប្រជាជាតិ «ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
មហាអំណាចចិនក៏បានចេញសារស្វាគមន៍បទឈប់បាញ់នេះដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារតាមប្រព័ន្ធបណ្តាញសង្គម X ថា «នេះបង្ហាញថាការសន្ទនា និងការពិគ្រោះយោបល់គឺជាមធ្យោបាយដែលអាចសម្រេចបាន និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះដ៏ស្មុគស្មាញ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់បញ្ហានេះ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃក្នុងការទំនាក់ទំនងកាន់តែពេញលេញ និងលម្អិតល្អន់បន្ថែមទៀត»។
ជាមួយការបង្ហាញសារសាទរនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ក៏បានរៀបចំកិច្ចប្រជុំត្រីភាគីដើម្បីសម្របសម្រួលកម្ពុជានិងថៃនៅខេត្តយូណាន ដោយមានវត្តមានប្រតិភូកម្ពុជាដឹកនាំ ដោយ លោក ប្រាក់ សុខុន និងសមភាគីថៃ លោក ស៊ីហាសាក់ ភូងកេតកែវ (Sihasak Phuangketkeow) ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន កិច្ចប្រជុំនោះក៏មានវត្តមានចូលរួមជាមួយតំណាងយោធាផងដែរ។
ប្រទេសជប៉ុន អាល្លឺម៉ង់ អូស្ត្រាលី ប្រទេសម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ាន សុទ្ធតែបានបង្ហាញនូវសារអបអរសាទរ ដោយប្រទេសទាំងនោះបានបង្ហាញនូវតួនាទីសំខាន់របស់អាស៊ានក្នុងការដំណើរការទៅអនុវត្តពេញលេញនូវបទឈប់បាញ់ និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខារួចហើយកាលពីចុងខែតុលាឆ្នាំនេះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


