ព័ត៌មានអន្ដរជាតិ
រថភ្លើងធ្លាក់ផ្លូវនៅម៉ិកស៊ិក បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់
អាជ្ញាធរម៉ិកស៊ិកបានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៨ខែធ្នូឆ្នាំ២០២៥ថា មនុស្សយ៉ាងហោចណាស់១៣នាក់បានបាត់បង់ជីវិត បន្ទាប់ពីរថភ្លើងមួយខ្សែ ដែលដឹកមនុស្ស២៥០នាក់ បានធ្លាក់ផ្លូវនៅក្នុងរដ្ឋ Oaxaca ភាគខាងត្បូងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ Asia One នាថ្ងៃចន្ទនេះ។

យោងតាមកងទ័ពជើងទឹកម៉ិកស៊ិក រថភ្លើងដែលបានធ្លាក់ផ្លូវនៅជិតទីក្រុង Nizanda មានផ្ទុកក្រុមអ្នកបើក៩នាក់ និងអ្នកដំណើរ២៤១នាក់។ ក្នុងចំណោមអ្នកនៅលើរថភ្លើងទាំងនោះ មនុស្ស១៣៩នាក់ត្រូវបានរាយការណ៍ថាមានសុវត្ថិភាព ខណៈ៩៨នាក់បានរងរបួស រួមទាំង៣៦នាក់កំពុងទទួលការសង្គ្រោះបន្ទាន់។ ប្រធានាធិបតី លោកស្រី Claudia Sheinbaum បានបញ្ជាក់ថា មានជនរងគ្រោះ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សូមជម្រាបថា រថភ្លើងនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយនៃគម្រោងច្រករបៀងអន្តរសមុទ្រដ៏ធំ ដើម្បីតភ្ជាប់កំពង់ផែសមុទ្រប៉ាស៊ីហ្វិក Salina Cruz ជាមួយកំពង់ផែ Coatzacoalcos នៃឆ្នេរសមុទ្រ Gulf។ រដ្ឋាភិបាលម៉ិកស៊ិកមានបំណងអភិវឌ្ឍតំបន់នេះឲ្យទៅជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រ ដើម្បីប្រកួតប្រជែងជាមួយព្រែកជីកប៉ាណាម៉ា។
បច្ចុប្បន្ន អគ្គស្នងការដ្ឋាននៃអយ្យការម៉ិកស៊ិក បានចាប់ផ្តើមបើកការស៊ើបអង្កេតលើមូលហេតុនៃគ្រោះថ្នាក់នេះហើយ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


