ព័ត៌មានជាតិ
សាច់ជ្រូក៥តោន ប្រគល់ជូនរដ្ឋបាលរាជធានី ដើម្បីចាត់ចែងជូនវីរកងទ័ពជួរមុខ
អំណោយជាសាច់ជ្រូកចំនួន៥តោន របស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញត្រូវបាន នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ យកចាត់ចែងជូនវីរកងទ័ពជួរមុខតាមជាក់ស្ដែង។

ពិធីប្រគល់និងទទួលអំណោយជាសាច់ជ្រូកខាងលើបានធ្វើឡើងក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងអមដោយលោកអភិបាលរងរាជធានីជាច្រើនរូបទៀត និងតំណាងរបស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញត្រូវបាន នាំយកមកនាព្រឹកថ្ងៃទី២៩ធ្នូឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនៃការទទួលអំណោយនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញដែលបាន ផ្តល់អំណោយជាសាច់ជ្រូកចំនួន៥តោនជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជនផ្នែកសត្វឃាតនៅរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ មកដល់ល្ងាចថ្ងៃ២៩ធ្នូដដែលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកយកសាច់ជ្រូកទាំង៥តោននេះ ទៅបែងចែកបន្តដល់វីរកងទ័ពជួរមុខរួចរាល់ហើយ។

នៅថ្ងៃទី២៩ធ្នូ២០២៥នេះដែរ និងសប្បុរសជននានា និងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់ទៀតក៏នៅបានបន្តនាំយកអំណោយសប្បុរសធម៌ មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញផងដែរ ដើម្បីដឹកជញ្ជូនយកទៅបែងចែក ជូនទៅដល់វីរៈកងទ័ពជួរមុខនិងពលរដ្ឋជាជនភៀសសឹក ដោយ លោកអភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងបានអញ្ជើញទទួលអំណោយនេះ។
លោកអភិបាលរងរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានានិងប្រជាពលរដ្ឋនៅរាជធានីជាច្រើននាក់ទៀតដែលបានចូលរួម ចែករំលែកនូវ ធនធានរបស់ខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹក។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
សូមបញ្ជាក់ថា៖អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


