ព័ត៌មានជាតិ
អភិបាលរាជធានី ៖ អាជ្ញាធរមូលដ្ឋានជាអ្នកចេញប័ណ្ណសម្គាល់ខ្លួនឲ្យប្រជាពលរដ្ឋពេលចេញពីផ្ទះទៅទិញម្ហូបអាហារ ត្រីសាច់ តែបានតែម្នាក់ទេ
ភ្នំពេញ ៖ អភិបាលនៃគណៈរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវចេញពីលំនៅឋានទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញប័ណ្ណសម្គាល់ខ្លួនឲ្យ ដោយមួយគ្រួសារចេញបានតែម្នាក់ ប៉ុណ្ណោះ។

ចំណែកផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវតែអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាននៃការរីករាលដាលជំងឺកូវីដ-១៩នេះ។

ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នៅរាត្រីថ្ងៃទី១៩ខែ មេសានេះ នៅសាលារាជធានីភ្នំពេញ។

ក្រៅពីការបញ្ជាក់បែបខាងលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំដល់កងកម្លាំងជិះល្បាតក្នុងមូលដ្ឋាន ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាព ធានាឲ្យបានក្នុងមូលដ្ឋានគ្មានការធ្វើចរាចរណ៍ ការជួបជុំផឹកស៊ី និងការប្រមូលផ្ដុំជួបជុំផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងយុទ្ធនាការនៃបិទខ្ទប់រាជធានីភ្នំពេញនេះ។

លោកបន្ថែមថា ចំពោះការអនុញ្ញាតជូនបងប្អូន ប្រជាពលរដ្ឋចេញពីលំនៅឋាន ដើម្បីទៅផ្សារទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋានជាអ្នកចេញប័ណ្ណសម្គាល់ខ្លួនឲ្យ ដោយមួយគ្រួសារចេញបានតែមួយនាក់ប៉ុណ្ណោះ ហើយ ផ្សាររដ្ឋនិងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមត្រូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះគឺ” បីកុំ បីការពារ “។

ដោយឡែកចំពោះការងារចែកអំណោយលោកឃួង ស្រេង បានជំរុញឲ្យខណ្ឌទាំងអស់ អនុវត្តឲ្យមានតម្លាភាព លឿន រហ័ស ដើម្បីចែកជូនទៅប្រជាពលរដ្ឋដែលមានការខ្វះខាត បានទាន់ពេលវេលា៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន