ព័ត៌មានជាតិ
ពលរដ្ឋងាកមករកទិញបន្លែ ត្រីសាច់តាមផ្សារចុងសប្តាហ៍ កាន់តែមានការគាំទ្រពីអតិថិជន
អ្នកស្រី គឹម សុខា អាជីវករលក់ក្នុងផ្សារ ១៣ មករា ក្នុងក្រុងបាត់ដំបងបានត្អូញត្អែរថា ឲ្យតែដល់ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ បន្លែគ្រប់មុខរបស់អ្នកស្រីលក់មិនសូវដាច់ទេ ខណៈអតិថិជនបានសម្រុកចូលរកទិញទំនិញនៅផ្សារចុងសប្តាហ៍ទើបនៅតាមទីផ្សារទូទៅមួយចំនួនមិនសូវមានអតិថិជនដូចសព្វដង។
អ្នកស្រី គឹម សុខា ដែលមានលក់បន្លែ ត្រី សាច់ បានកត់សម្គាល់ថា រៀងរាល់ចុងសប្តាហ៍អតិថិជនសម្រុកទៅផ្សារចុងសប្តាហ៍ច្រើន ទើបតាមទីផ្សារនានាស្ងាត់។

«នៅផ្សារចុងសប្តាហ៍ មានលក់ស្ទើរគ្រប់មុខទំនិញចាំបាច់មានទាំងបន្លែ ត្រីសាច់ស្រស់ៗយ៉ាងសម្បូរបែប ហើយអតិថិជនចូលទៅទិញច្រើន»។ អ្នកស្រី គឹម សុខា បញ្ជាក់។
បើតាមមន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបង ការបើកឲ្យមានទីផ្សារចុងសប្តាហ៍នេះ ក្នុងគោលបំណងពង្រឹងដល់សហគមន៍កសិកម្ម ក្នុងការរកចំណូលតាមរយៈការដាំដុះបន្លែសរីរាង្គប្រកបដោយអនាម័យនិងគុណភាពខ្ពស់ សម្រាប់ទ្រទ្រង់ដល់សុខមាលភាពរបស់ប្រជាជន។
ដើម្បីលើកកម្ពស់ដល់ប្រជាកសិករដែលចិញ្ចឹមត្រីនិងសត្វក្នុងស្រុក មន្រ្តីជំនាញបានបំផុសដល់កសិករតាមបណ្តាស្រុកមួយចំនួនឲ្យចិញ្ចឹមមាន់ស្រែ ដើម្បីនាំចូលមកលក់លើទីផ្សារចុងសប្តាហ៍ ឆ្លើយតបតាមតម្រូវការរបស់អតិថិជនដែលមានកំណើនគាំទ្រពីមួយសប្តាហ៍ទៅមួយសប្តាហ៍។




អ្នកស្រី ចាន់ នី ពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា ជាទូទៅឲ្យតែដល់ថ្ងៃសៅរិ៍និងថ្ងៃអាទិត្យ អ្នកស្រីតែងតែទៅផ្សារចុងសប្តាហ៍មិនដែលខកខានទេ ព្រោះបន្លែត្រីសាច់មើលទៅគួរឲ្យចង់បរិភោគ។
«និយាយទៅគឺស្រស់ៗតែម្តង ហើយតម្លៃក៏សមរម្យ ម្យ៉ាងទៀតទិដ្ឋភាពក៏គួរឲ្យស្រស់ស្រាយមានមនុស្សអ៊ួអរដើរចុះឡើង សម្លឹងមើលកសិផលក្នុងស្រុកចម្រុះ ហើយក៏ឃើញម្នាក់ៗទិញច្រើន»។
ផ្សារផលិតផលខ្មែរនៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដើម្បីជីវិត ដែលបើកដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ ល្ងាច នៅបរិវេណខាងមុខផ្សារទំនើបបុរីថ្មីតាមបណ្តោយផ្លូវលេខ៣ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


