Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនមេប៉ុស្តិ៍ម្នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកអូរគ្រៀងសែនជ័យ

បានផុស

នៅ

មេប៉ុស្តិ៍ក្បាលដំរី និងបក្សពួកម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

មេប៉ុស្តិ៍រូបនោះត្រូវបានគេស្គាល់ឈ្មោះថា ហម យូ ជាមេប៉ុស្តិ៍ក្បាលដំរី នៅស្រុកអូរគ្រៀងសែនជ័យខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៊ាង សុភ័ក្រ្ត ស្នងការរងនៃស្នងការដ្ឋានគរបាលខេត្តក្រចេះបានឱ្យអ្នកសារព័ត៌មាន​ដឹងថា កាលពីល្ងាចថ្ងៃទី ២៩ ពិតជាមានកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀនមែន នៅឃុំរលួសមានជ័យ តែលោក​ពុំបានលំអិតរឿងនេះទេ ដោយសាររឿងកំពុងបន្តនីតិវិធី ដូច្នេះមានអ្វីសួរទៅអ្នកនាំពាក្យបន្ថែម។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​៣១ ខែធ្នូ នេះថា លោក ហម យូ ជាមេប៉ុស្តិ៍ក្បាលដំរី ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី ២៩ ពិតមែននិងកំពុងអនុវត្តច្បាប់ហេីយ។

ទោះជាយ៉ាងណា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ មិនទាន់អាចលម្អិតករណីខាងលើនេះបាននៅឡើយទេ ដោយកំពុងតែបន្តនីតិវិធី៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម