ព័ត៌មានអន្ដរជាតិ
រុស្ស៊ីចេញវីដេអូផ្លូវការពីការដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik នៅបេឡារុស
ប្រទេសរុស្ស៊ីបានបញ្ចេញវីដេអូជាផ្លូវការបង្ហាញពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេង ប្រភេទ Oreshnik ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងប្រទេសបេឡារុស។ ការបោះជំហាននេះមានគោលបំណងបង្កើនសមត្ថភាពរបស់ទីក្រុងមូស្គូ ក្នុងការវាយប្រហារគោលដៅនានានៅទូទាំងអឺរ៉ុបបានកាន់តែរហ័ស ក្នុងករណីមានសង្រ្គាមកើតឡើង។

យោងតាមការចុះផ្សាយរបស់រ៉យទ័រនាថ្ងៃទី៣១ធ្នូ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា មីស៊ីល Oreshnik ដែលមានល្បឿនលឿនជាងសំឡេងរហូតដល់១០ដងនេះ គឺជាអាវុធដែលមិនអាចស្ទាក់ចាប់បានដោយប្រព័ន្ធការពាររបស់លោកខាងលិចឡើយ។ ការដាក់ពង្រាយនេះធ្វើឡើងនៅក្នុងប្រទេសបេឡារុស ដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន និងប្រទេសជាសមាជិកណាតូ ដូចជា ប៉ូឡូញ លីទុយអានី និងឡាតវី។
ទោះបីជាវីដេអូមិនបានបញ្ជាក់ទីតាំងច្បាស់លាស់ ប៉ុន្តែអ្នកស្រាវជ្រាវអាមេរិកបានប្រើប្រាស់រូបភាពផ្កាយរណប ដើម្បីកំណត់អត្តសញ្ញាណទីតាំងនោះថាជាមូលដ្ឋានទ័ពអាកាស Krichev-6 ដែលត្រូវបានបោះបង់ចោលកាលពីមុន។ អ្នកជំនាញយល់ថា នេះគឺជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំងក្នុងការប្រើប្រាស់ការគំរាមកំហែងនុយក្លេអ៊ែរ ដើម្បីរារាំងប្រទេសសមាជិកណាតូ មិនឲ្យផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន។
មន្ត្រីយោធារុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធមីស៊ីលទាំងនេះត្រូវបានដាក់ឲ្យ«ប្រចាំការត្រៀមប្រយុទ្ធ» ជាផ្លូវការហើយ។
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ធ្លាប់បានលើកឡើងថា ប្រព័ន្ធ Oreshnik ប្រហែល១២គ្រឿងនឹងត្រូវដាក់ពង្រាយក្នុងប្រទេសរបស់លោក ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកហៅថាជា «សកម្មភាពឈ្លានពាន» ពីសំណាក់លោកខាងលិច។
ទោះបីជាលោកពូទីនប្រៀបធៀបអានុភាពបំផ្លិចបំផ្លាញរបស់ Oreshnik ទៅនឹងអាវុធនុយក្លេអ៊ែរក៏ដោយ ក៏មន្ត្រីលោកខាងលិចនៅតែបង្ហាញការមន្ទិលសង្ស័យ ដោយចាត់ទុកថា វាគ្រាន់តែជាការរីកចម្រើនផ្នែកបច្ចេកទេស ប៉ុន្តែមិនទាន់ដល់ថ្នាក់ក្លាយជាចំណុចរបត់ដ៏សំខាន់នៅក្នុងសមរភូមិនៅឡើយទេ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


