ព័ត៌មានអន្ដរជាតិ
ផ្ទុះកាំជ្រួច បាញ់អបអរថ្ងៃឆ្លងឆ្នាំនៅបាងកក របួសមនុស្សច្រើននាក់
មនុស្សច្រើននាក់បានរងរបួសដោយសារតែផ្ទុះកាំជ្រួចបាញ់អបអរថ្ងៃឆ្លងឆ្នាំនៅទីក្រុងបាងកក។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ ហេតុការណ៍នេះកើតឡើងនៅផ្លូវ Sukhumvit 71 ក្នុងខ័ណ្ឌ Watthana។
ប៉ូលិសបញ្ជាក់ថា កាំជ្រួចបាញ់អបអរនោះ គឺជាកាំជ្រួចខុសច្បាប់គ្មានស្តង់ដា។ ការផ្ទុះបានបណ្តាលឲ្យមនុស្ស៧នាក់រងរបួស ក្នុងនោះមាន៤នាក់ព្យាបាលនៅហ្នឹងកន្លែង ចំណែក៣នាក់ទៀតបញ្ជូនទៅមន្ទីរពេទ្យ។

ស្របពេលជាមួយគ្នានោះ ករណីមួយទៀតនៅខេត្ត Suphan Buri ឯណោះ ប៉ូលិសក៏ឆ្មក់ចូលកន្លែងផលិតកាំជ្រួចខុសច្បាប់មួយផងដែរ ដោយរឹបអូសបានម្សៅធ្វើកាំជ្រួចជាង ២០០លីត្រ។
ការវាយឆ្មក់នេះកើតឡើង បន្ទាប់ពីពលរដ្ឋដាក់ពាក្យបណ្តឹង ដោយខ្លាចថា បើគ្មានចំណាត់ការទេនោះ ថ្ងៃណាមួយកាំជ្រួចនៅទីនោះនឹងផ្ទុះ បណ្តាលឲ្យមានមនុស្សស្លាប់ជាក់ជាមិនខាន៕

អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


