Connect with us

សន្តិសុខសង្គម

អណ្តាតភ្លើងលេបត្របាក់ កញ្ចុះថ្មប្រក់ស្បូវចំនួន១០ អស់ទាំងស្រុងនៅភោជនីយដ្ឋានចាំអូន

បានផុស

នៅ

អគ្គិភ័យបានលេបត្របាក់កញ្ចុះថ្មប្រក់ស្បូវ ចំនួន១០ បណ្ដាលឲ្យខូចខាតអស់ទាំងស្រុង រួមសម្ភារៈអស់មួយចំនួនធំ បង្កភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញបាញ់ពន្លត់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៦ នៅចំណុចភោជនីយដ្ឋាន ចាំអូន លើបណ្តោយផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៍មានពីទីតាំងឆាបឆេះបានអោយដឹងថា  មុនកើតហេតុ គេបានឃើញផ្សែងខ្មៅហ៊ុយចេញពីតំបូលកញ្ចុះ ដែលប្រក់ស្បូវ ។ ភ្លាមៗ បុគ្គលិកបាននាំគ្នាយកទុយោទឹក បាញ់ នឹងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជួយបាញ់ដែរ ប៉ុន្តែដោយសារអណ្តាតភ្លើងឆេះរាលដាលលឿនពេក ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមន្រ្តីអគ្គិភ័យ ចុះមកជួយអន្តរាគមន៍តែម្តង។

អគ្គិភ័យនេះដែរបានឆាបឆេះកញ្ចុះប្រក់ស្បូវអស់ចំនួន ១០ រួមសម្ភារៈមួយចំនួនធំ អស់ទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួសនោះទេ នឹងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានី , រថយន្តជំនួយ ក្រសួងមហាផ្ទៃ , រថយន្ត បុរី ប៉េងហួត , រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា,  រថយន្តទីក្រុងកោះពេជ្រ មកដល់ទីតាំង ១៨ គ្រឿងបាញ់អោយរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ជុំវិញទីតាំងកើតហេតុ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម