ព័ត៌មានអន្ដរជាតិ
ស្ត្រីវ័យ៤០ឆ្នាំ Annalena ទំនងនឹងក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី
ប្រទេសអាល្លឺម៉ង់នឹងធ្វើការបោះឆ្នោតជ្រើសរើសអធិការបតីថ្មីនាខែកញ្ញា ខាងមុខនេះ និងជាពេលដែលលោកស្រី Angela Merkel នឹងចាកចេញពីតួនាទី ក្រោយកាន់អំណាចអស់រយៈពេល១៥ឆ្នាំ។

ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោត គណបក្សបៃតង (German Greens) បានប្រកាសបេក្ខភាពអធិការបតីលើកដំបូង បន្ទាប់ពីគណបក្សនេះត្រូវបានបង្កើតឡើងរយៈពេល៤០ឆ្នាំមក។
កាលពីថ្ងៃចន្ទ គណបក្សបៃតងបានប្រកាសបេក្ខភាពជាស្ត្រីអាយុ៤០ឆ្នាំគឺលោកស្រី Annalena Baerbock ជាជម្រើសរបស់ខ្លួនដើម្បីប្រកួតប្រជែងនឹងគណបក្សរបស់លោកស្រី Angela Merkel ក្នុងការបោះឆ្នោតនៅខែកញ្ញា។ លោកស្រី Baerbock ប្រហែលជាស្ត្រីម្នាក់គត់ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។
នៅពេលក្រុមអភិរក្សបានកំពុងច្របូកច្របល់ជុំវិញបេក្ខភាពរបស់ពួកគេ គណបក្សបៃតង់បានបញ្ឈប់សម្ព័ន្ធភាពថ្មីដ៏ធំ។ នោះគឺមានន័យថា លោកស្រី Annalena Baerbock អាចនឹងក្លាយជាអធិការបតីអាល្លឺម៉ង់បន្ទាប់។

លោកស្រី Baerbock ត្រូវបានគេប្រៀបធៀបជាមួយនឹងមេដឹកនាំស្ត្រីវ័យក្មេងនៅក្នុងប្រទេសញូវហ្សេឡែន ឬហ្វាំងឡង់។ លោកស្រីកើតនៅឆ្នាំ១៩៨០ ចំពេលឆ្នាំកំណើតរបស់គណបក្សត្រូវបានបង្កើតឡើងដែរ។
យោងតាមការស្ទង់មតិថ្មីបំផុត គណបក្សបៃតងទទួលសំឡេងគាំទ្រ២២%ដែលស្ថិតនៅលំដាប់លេខ២ ពីក្រោយគណបក្សអភិរក្ស CDU/CSU របស់លោកស្រី Angela Merkel។
គណបក្សអភិរក្ស CDU/CSU បានធ្លាក់សំឡេងឆ្នោតពីជាង៤០%កាលពីរដូវក្តៅមុន នៅពេលប្រទេសអាល្លឺម៉ង់ជួបវិបត្តិកូវីដ-១៩មកនៅត្រឹម២៩%ប៉ុណ្ណោះ។ ការស្ទង់មតិខ្លះ ក្រុមគណបក្សអភិរក្សបានទទួលពិន្ទុទាបជាងដែលពិន្ទុជាមមធ្យមភាព៤ទៅ៥គឺបក្សបៃតងនាំមុខ។
នៅពេលក្រុមអភិរក្សបានកំពុងដោះស្រាយវិបត្តិផ្ទៃក្នុង គណបក្សបៃតងបានសម្រេចបេក្ខភាពរបស់ពួកគេរួចទៅហើយ។ ភាពដឹកនាំរបស់បក្សបៃតងបានអភិវឌ្ឍយ៉ាងរឹងមាំ និងកំពុងលេចធ្លោក្នុងការប្រជែងយកអំណាច។

កាលពី៣ឆ្នាំមុន គណបក្សបៃតងបានបោះឆ្នោតឲ្យលោកស្រី Baerbock និងលោក Robert Habeck ជាអ្នកដឹកនាំបក្សរួមគ្នាដែលបានជួយឲ្យបក្សកាន់តែមានប្រជាប្រិយភាព៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន