ព័ត៌មានអន្ដរជាតិ
ចិន និងវៀតណាមជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងហិរញ្ញវត្ថុ
ចិន និងវៀតណាមប្ដេជ្ញាជំរុញទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ក្រោយជំនួបរវាងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Nguyễn Văn Thắng និងឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម លោក He Wei។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសៅរ៍។

លោក Thang បានគូសបញ្ជាក់ពីកំណើនដ៏រឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម-ចិន។ បច្ចុប្បន្ន វិនិយោគិនចិនមានគម្រោងសកម្មជាង ៦ ០០០ នៅវៀតណាម ដែលមានតម្លៃជិត ៣៥ ប៊ីលានដុល្លារអាមេរិក។ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ ដោយលើសពី ២០០ ប៊ីលានដុល្លារ ដោយវៀតណាមនាំចេញទៅចិន មានប្រហែល ៥៧ ប៊ីលានដុល្លារ និងនាំចូលមកវិញ ប្រហែល ១៥០ ប៊ីលានដុល្លារ។
លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនចំពោះកញ្ចប់ជំនួយចំនួន ៥០០ ០០០ ដុល្លារ ដើម្បីជួយប្រទេសវៀតណាមឱ្យងើបឡើងវិញពីគ្រោះទឹកជំនន់ដ៏សាហាវនៅតំបន់ភាគណ្តាល ដោយហៅវាថាជាការឆ្លុះបញ្ចាំងពីមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំង២។
ដោយឡែកលោក He ឯណោះវិញ បានថ្លែងថា ទំនាក់ទំនងវៀតណាម-ចិនកំពុងចូលដល់ «ដំណាក់កាលមាសទី២» ដោយកត់សម្គាល់ថា ក្រុមហ៊ុនចិនជាច្រើនកំពុងបង្កើនការវិនិយោគនៅវៀតណាម ហើយទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកំពុងរីកចម្រើន។
ឯកអគ្គរដ្ឋទូតដដែលរំពឹងថា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងចិន និងវៀតណាម នឹងឈានដល់កម្រិតថ្មីមួយ ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់ដែលក្រសួងហិរញ្ញវត្ថុវៀតណាមនឹងដើរតួនាទី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


