ព័ត៌មានអន្ដរជាតិ
តើប្រពន្ធរបស់ម៉ាឌូរ៉ូជានរណា និង ហេតុអ្វីត្រូវសហរដ្ឋអាមេរិកចាប់ខ្លួនដែរ?
នៅពេលដែលកងកម្លាំងអាមេរិកបានវាយឆ្មក់នៅវេលាយប់ថ្ងៃទី៣ខែមករាចូលរដ្ឋធានីការ៉ាកាស [Caracas] របស់ប្រទេសវ៉េណេស៊ុយអេឡា ពួកគេមិនត្រឹមតែចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ [Nicolás Maduro] ឆ្ពោះទៅកាន់ទីក្រុងញូវយ៉កនោះទេ ប៉ូលិសអាមេរិកថែមទាំងចាប់ខ្លួនប្រពន្ធរបស់លោកផងដែរ។ ហេតុអ្វីត្រូវនាំខ្លួនលោកស្រីទៅជាមួយដែរ?

យោងតាមសារព័ត៌មាន BBC, លោកស្រី Cilia Flores អាយុ៦៩ឆ្នាំ ត្រូវបានគេមើលឃើញថា ជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ជាប្រតិបត្តិករនយោបាយដែលមានសិទ្ធិផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តដោយខ្លួនឯង ក្នុងការបង្កើតទ្រព្យសម្បត្តិរបស់ប្រទេសអស់ជាច្រើនទសវត្សរ៍មកហើយ។
បន្ទាប់ពីការដឹកនាំសភាជាតិរបស់ប្រទេសវេណេស៊ុយអេឡាអស់ជាច្រើនឆ្នាំមក លោកស្រី បានជួយពង្រឹងការកាន់អំណាចរបស់ស្វាមី បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៣ របស់ លោក ម៉ាឌូរ៉ូ។
ក្នុងនាមជាស្ត្រីទីមួយ លោកស្រីត្រូវបានគេដាក់រហស្សនាមថា៖«អ្នកខ្លាំងលេខ១» របស់ម៉ាឌូរ៉ូ។ ប៉ុន្តែនៅក្នុងតួនាទីនោះ លោកស្រីបានយកកៅអីខាងក្រោយស្វាមីជាសាធារណៈ ដោយបង្ហាញពីមុខមាត់គ្រួសារបន្ថែមទៀតចំពោះអ្វីដែលអ្នករិះគន់និយាយថា «ជារបបដ៏ឃោរឃៅ»។
គួរឱ្យដឹងផងដែរថា លោកស្រី Flores បានប្រឈមមុខនឹងការចោទប្រកាន់ពីអំពើពុករលួយ និងបក្ខពួកនិយម ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាជិកគ្រួសាររបស់លោកស្រីត្រូវបានគេរកឃើញថា មានទោសនៅក្នុងតុលាការសហរដ្ឋអាមេរិកពីបទរត់ពន្ធគ្រឿងញៀនកូកាអ៊ីន។
ក្នុងពេលថ្មីៗនេះ លោកស្រីប្រឈមមុខនឹងការជួញដូរគ្រឿងញៀន និងការចោទប្រកាន់ពាក់ព័ន្ធអាវុធនៅក្នុងតុលាការក្រុងញូវយ៉ក រួមជាមួយប្តីរបស់លោកស្រីផងដែរ។
ក្នុងអាជីពរបស់ខ្លួន លោកស្រីបានប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ។
ក្នុងឆ្នាំ២០១២ លោកស្រី ត្រូវបានចោទប្រកាន់ដោយសហជីពនៃបក្ខពួកនិយមពីឥទ្ធិពលនៃការជួញដូរមនុស្សរហូតដល់ ៤០នាក់ រួមទាំងសមាជិកជាច្រើននៃគ្រួសាររបស់លោកស្រីផងដែរ។
លោក Christopher Sabatini ជាមន្រ្តីជាន់ខ្ពស់និងប្រធានកម្មវិធី Chatham House’s Latin America ដែលជាវេទិកាវិភាគលើកិច្ចការនយោបាយ សេដ្ឋកិច្ច ប្រចាំតំបន់អាមេរិកឡាទីន បាននិយាយថា៖ «លោកស្រី Flores ត្រូវបានគេរកឃើញថា ជាផ្នែកដ៏ធំមួយនៃរដ្ឋាភិបាលពុករលួយ រំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើឃោរឃៅនានាយ៉ាងធ្ងន់ធ្ងរ»។
លោកបន្ថែមថា៖«លោកស្រីជាអ្នកមានអំណាចនៅពីក្រោយខ្នងស្វាមី។ ប៉ុន្តែអំណាចល្អណាមួយនៅពីក្រោយបល្ល័ង្ក មនុស្សមួយចំនួនពិតជាមិនបានឃើញអ្វីដែលនាងបានប្រព្រឹត្តយ៉ាងសាហាវឡើយ ដូច្នេះគ្មាននរណាម្នាក់ដឹងថា លោកស្រីមានអំណាចប៉ុណ្ណានោះទេ»។
គួរឱ្យដឹងផងដែរថា លោកស្រី Flores ត្រូវបានគេរំពឹងថានឹងឡើងតុលាការនៅថ្ងៃចន្ទនេះ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


