ព័ត៌មានអន្ដរជាតិ
តាមពិត មួយសប្តាហ៍មុនបើកប្រតិបត្តិការ ត្រាំ ក៏ទូរស័ព្ទទៅ ម៉ាឌូរ៉ូ ដែរ ដើម្បីទុកឱកាសចុងក្រោយ
យោងតាមរបាយការណ៍ផ្ទៃក្នុងអាមេរិក បានឲ្យដឹងថា តាមពិតទៅ មួយសប្តាហ៍មុនពេលលោក ដូណាល់ ត្រាំ បើកប្រតិបត្តិការ «Operation Absolute Resolve» វាយប្រហាររដ្ឋធានី ការ៉ាកាស និងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមួយភរិយានោះ ប្រធានាធិបតីអាមេរិក ក៏ទុកឲ្យឱកាសចុងក្រោយឲ្យមេដឹកនាំវ៉េណេស៊ុយអេឡា ចុះចេញពីតំណែងហើយរត់ភៀសខ្លួនផងដែរ ប៉ុន្តែរូបគាត់មិនព្រម នៅរឹងទទឹង ទើបឈានដល់ការធ្វើសកម្មភាពតែម្តង។

សារព័ត៌មាន Daily Mail ដែលដកស្រង់សម្តីមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ បានផ្សាយកាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ថា លោក ត្រាំ បានធានាលើការជម្លៀសខ្លួន និងការចាកចេញពីប្រទេសដោយសុវត្ថិភាពសម្រាប់លោក ម៉ាឌូរ៉ូ និងភរិយា ស៊ីលីយ៉ា ផ្លូរ៉េស ជាមួយកូនប្រុសរបស់ពួកគេ បើលោកម៉ាឌូរ៉ូ យល់ព្រមលាលែងពីតំណែងភ្លាមៗ។
យ៉ាងណា លោក ម៉ាឌូរ៉ូ ទាមទារឲ្យមានការលើកលែងទោសជាសកលសម្រាប់រូបលោកផ្ទាល់ និងមន្ត្រីជាន់ខ្ពស់ប្រហែល ១០០ នាក់ផ្សេងទៀត ព្រមទាំងទាមទាររក្សាសិទ្ធិក្នុងការគ្រប់គ្រងកងទ័ព ជាថ្នូរនឹងការរៀបចំការបោះឆ្នោតដោយសេរី និងការផ្ទេរអំណាច។
សំណើនេះ មិនត្រូវបានយល់ស្របឡើយ ដោយធ្វើឲ្យលោក ត្រាំ ខឹងចិត្ត ហើយការសន្ទនានោះក៏បញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីសោះ។

នៅថ្ងៃសុក្រទី២ខែមករា វេលាម៉ោង ១០:៤៦ យប់ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) លោក ត្រាំ ក៏បើកភ្លើងបៃតងសម្រាប់ប្រតិបត្តិការឆ្មក់វាយប្រហារដ៏រហ័សដូចផ្លេកបន្ទោរ ដោយប្រាប់ទៅក្រុមទាហានពិសេស Delta Force និងក្រុមអ្នកបើកយន្តហោះថា៖ «សូមសំណាងល្អ និងសុវត្ថិភាព»។
ប្រមុខមន្ទីរបញ្ចកោណលោក Pete Hegseth ទម្លាយថា អាមេរិកបានបញ្ជូនទាហានជិត២០០នាក់ ទៅកាន់ទីក្រុងការ៉ាកាស ក្នុងប្រតិបត្តិការចាប់ខ្លួនលោក ម៉ាឌូរ៉ូនិងភរិយា។

តាមពិតទៅ អាមេរិក បានរៀបគម្រោងជាយូរមកហើយ ពោលគឺភ្នាក់ងារចារកម្មអាមេរិក (CIA, NSA) បានចំណាយពេលរាប់ខែ ដើម្បីតាមដានទម្លាប់រស់នៅរបស់លោក ម៉ាឌូរ៉ូ។
មិនត្រឹមប៉ុណ្ណឹង កងកម្លាំងពិសេសអាមេរិកបានសាងសង់ ភូមិគ្រឹះគំរូ ដែលមានទំហំនិងរចនាសម្ព័ន្ធឲ្យដូចបេះបិទទៅនឹងភូមិគ្រឹះរបស់លោក ម៉ាឌូរ៉ូ មែនទែនដើម្បីធ្វើការហ្វឹកហាត់វាយឆ្មក់ឲ្យបានច្បាស់លាស់បំផុត។
ក្រោយពេលត្រៀមខ្លួនរួចរាល់ នៅថ្ងៃបើកប្រតិបត្តិការ អាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងទំនើបៗដូចជា F-22, F-35, យន្តហោះទម្លាក់គ្រាប់បែក B-1 និងដ្រូនជាច្រើនគ្រឿងទៀត ដែលហោះចេញពីមូលដ្ឋានទ័ពចំនួន ២០ កន្លែងផ្សេងគ្នា ហើយកងកម្លាំងពិសេស Delta Force គឺជាអ្នកដឹកនាំផ្ទាល់ក្នុងការចុះទៅចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយាដល់ក្នុងភូមិគ្រឹះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


