ព័ត៌មានអន្ដរជាតិ
Hegseth៖ ចិន-រុស្ស៊ី នឹង«មិនហ៊ានសាកកម្លាំង» ឡើយ ក្រោយហេតុការណ៍នៅវ៉េណេស៊ុយអេឡា
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានមានប្រសាសន៍កាលពីថ្ងៃចន្ទទី៥ខែមករាឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោនកំពុងកសាងកម្លាំងយោធាឡើងវិញឲ្យមានឥទ្ធិពលខ្លាំងក្លាបំផុត រហូតដល់ថ្នាក់ប្រទេសចិន និងរុស្ស៊ី «មិនហ៊ាន» មកប្រកួតប្រជែងឡើយ ដោយលោកបានចង្អុលបង្ហាញពីប្រតិបត្តិការរបស់អាមេរិកនាពេលថ្មីៗនេះនៅវ៉េណេស៊ុយអេឡាថា ជាភស្តុតាងនៃអំណាចរារាំងជាថ្មីរបស់អាមេរិក។

យោងតាមសារព័ត៌មាន SCMP លោក Hegseth បានលើកឡើងថា ការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានបង្ហាញឲ្យឃើញពីសមត្ថភាពមានកំណត់នៃប្រព័ន្ធយោធារបស់គូប្រជែង ហើយវាជាសញ្ញានៃការផ្លាស់ប្តូរ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលគេមើលឃើញថាអាមេរិកមានភាពទន់ខ្សោយ។
លោក Hegseth បាននិយាយថា «យើងកំពុងបង្កើតឡើងវិញនូវអំណាចរារាំងដែលដាច់ខាត និងមិនអាចចោទសួរបាន រហូតដល់សត្រូវរបស់យើងនឹងមិនហ៊ានសាកល្បងជាមួយយើងឡើយ» ដោយលោកបានបន្ថែមថា រាល់មន្ទិលសង្ស័យអំពីការដឹកនាំរបស់អាមេរិកក្រោមរដ្ឋបាលមុនៗគឺ «បានបញ្ចប់ហើយ»។
លោក Hegseth បានកត់សម្គាល់ថា ប្រព័ន្ធការពារអាកាសរបស់វ៉េណេស៊ុយអេឡាពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធដែលផលិតដោយរុស្ស៊ី រួមមានប្រភេទ S-300 និង Buk ហើយលោកបានបញ្ជាក់ថា ការបរាជ័យនៃប្រព័ន្ធទាំងនោះក្នុងអំឡុងពេលនៃការឆ្មក់វាយប្រហាររបស់អាមេរិក បានបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធជាថ្មីរបស់អាមេរិក។
ប្រតិបត្តិការនេះបានកើតឡើងខណៈដែលវ៉េណេស៊ុយអេឡាបានពង្រឹងទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយចិន រុស្ស៊ី និងអ៊ីរ៉ង់ ដែលឯកអគ្គរដ្ឋទូតនៃប្រទេសទាំងនោះស្ថិតក្នុងចំណោមអ្នកដំបូងគេដែលបានចូលរួមអបអរសាទរប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodríguez បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោកស្រី។
លោក Hegseth បានប្រាប់ទៀតថា អាមេរិកស្វែងរកទំនាក់ទំនងប្រកបដោយស្ថិរភាពជាមួយប្រទេសចិន ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះនៅក្នុងអ្វីដែលលោកហៅថា «យុគសម័យថ្មីនៃការប្រកួតប្រជែងមហាអំណាច» ដោយប្តេជ្ញាថា អាមេរិកនឹងមានឧត្តមភាពនៅលើលំហសមុទ្រ និងការការពារផ្លូវនាវាចរណ៍សកល។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនទាន់មានការឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយនៅឡើយទេ។
ការលើកឡើងនេះធ្វើឡើងខណៈដែលរដ្ឋបាលលោកត្រាំ កំពុងជំរុញឲ្យមានការរស់ឡើងវិញនូវការផលិតនាវារបស់អាមេរិក ដើម្បីទប់ទល់នឹងការពង្រីកកងទ័ពជើងទឹកយ៉ាងឆាប់រហ័សរបស់ចិន។ បច្ចុប្បន្ន ប្រទេសចិនផលិតនាវាពាណិជ្ជកម្មប្រហែលពាក់កណ្តាលនៃពិភពលោក ខណៈដែលអាមេរិកបានផលិតនាវាត្រឹមតែ៨គ្រឿងប៉ុណ្ណោះកាលពីឆ្នាំមុន។
លោក Hegseth បានបញ្ជាក់ថា កងនាវាអាមេរិកដែលធំជាងមុន និងទំនើបជាងមុន រួមទាំងនាវាចម្បាំង និងនាវាមុជទឹកថ្មីៗ នឹងផ្តល់នូវ «អំណាចរារាំងដែលមិនអាចប្រកែកបាន» និងធានានូវឧត្តមភាពជើងទឹកអាមេរិកសម្រាប់ជាច្រើនទសវត្សរ៍ខាងមុខ៕
ប្រែសម្រួល៖ ឈាង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


