ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់អូរបែកក្អម សម្អាតដេប៉ូសំរាមអនាធិបតេយ្យ នៅភូមិអូរបែកក្អម ដើម្បីការពារបរិស្ថាន
ក្រុមការងាររដ្ឋបាលសង្កាត់ បានចុះអនុវត្តសកម្មភាពសម្អាត និង រៀបចំសណ្តាប់ធ្នាប់ នៅទីតាំងដេប៉ូសំរាម មួយកន្លែងស្ថិតក្នុងភូមិអូរបែកក្អម បន្ទាប់ពីឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានបោះចោលសំរាមដោយអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន សោភ័ណភាពទីក្រុង និងសុវត្ថិភាពសង្គម។

ក្រុមការងាររដ្ឋបាលសង្កាត់បានយកគ្រឿងចក្រធ្វើការឈូសសំរាម កាលពីថ្ងៃទី៦ ខែមករា ២០២៦ ដែលកកកុញយ៉ាងច្រើន ស្តារឡើងវិញនូវសណ្តាប់ធ្នាប់ និងភាពស្អាតឡើងវិញតំបន់នោះ ព្រមទាំងបានដាក់ស្លាកព្រមានយ៉ាងច្បាស់ៗ ដើម្បីអប់រំ និងរំលឹកដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការបោះសម្រាមដោយដោយអនាធិបតេយ្យបន្តទៀត។
ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនោះមួយចំនួន បានសម្ដែងការគាំទ្រ និងអំណរគុណចំពោះសកម្មភាពរបស់រដ្ឋបាលសង្កាត់។ ពួកគាត់បានលើកឡើងថា កន្លងមកតំបន់នេះមានក្លិនស្អុយ សំរាមកកកុញ និងបង្កឱ្យមានការព្រួយបារម្ភពីសុខភាព ជាពិសេសនៅរដូវភ្លៀងដែលអាចបង្កជំងឺផ្សេងៗ។


រដ្ឋបាលសង្កាត់ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ រួមចំណែកថែរក្សាបរិស្ថាន ដោយបោះសំរាមនៅក្នុងធុងសំរាម ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅពេលវេលារថយន្ត ដឹកសំរាមមកយក ជៀសវាងការបោះចោលសំរាម នៅទីសាធារណៈ និងសូមប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ និងរួមគ្នាថែរក្សាទីក្រុងឱ្យស្អាត បរិសុទ្ធ និងមានសណ្តាប់ធ្នាប់»។


ជាមួយគ្នានេះផងដែរ លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានឱ្យដឹងថា រដ្ឋបាលសង្កាត់បានប្រកាសអនុវត្តវិធានការផាកពិន័យចាប់ពី ២០,០០០ រៀល រហូតដល់ ១០០,០០០ រៀល ចំពោះអ្នកដែលនៅតែបន្តបំពាន បោះចោលសម្រាមដោយអនាធិបតេយ្យ និងទប់ស្កាត់ការទុកដាក់សម្រាម បានមានប្រសិទ្ធភាព៕ អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


