Connect with us

កីឡា

ព្រឹត្តិការណ៍​រត់​ប្រណាំង​ Ultra Trail Angkor 2026 ​រៀបចំឡើង​​ក្នុង​គោល​បំណង​សំខាន់​ពីរ​

បានផុស

នៅ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​​ឆ្លងកាត់​ឧបសគ្គ​ ឬ​ហៅ​ថា​ Ultra Trail Angkor 2026 ដែល​នឹង​ប្រព្រឹត្តិទៅ​ចាប់​ពី​ថ្ងៃ​ទី២៤​ ខែ​មករា​ នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​សំខាន់​ពីរ​គឺ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ និង​ជួយ​ដល់​ការងាផ្នែក​មនុស្សធម៌។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​រត់​ប្រណាំង​កន្លងទៅ

លោក​ វ៉ាត់​ ចំរើន​ អគ្កលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ធម្មជាតិ​ ឬ​ហៅ​ថា​ Ultra Trail Angkor​ នេះ​រៀបចំ​ឡើង​ជា​លើក​ទី៩​ ហើយ​គិត​មក​ដល់​ឆ្នាំ​ ២០២៦​ នេះ។​

ទិដ្ឋភាព​រត់​ប្រណាំង​កន្លងទៅ

គោល​បំណង​ធំ​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ​មាន​ ២គឺ​ ទី១​ ចូលរួម​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ពិសេស​តំបន់​អង្គរ​នេះ​តែ​ម្ដង​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​កាន់​តែ​ច្រើន​ថែម​ទៀត​ និង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្ពុជា​កាន់​តែ​ច្រើន។​ ទី២​ ជួយ​ដល់​ការងារ​ផ្នែក​មនុស្សធម៌​ផ្សេងៗ។​ ថវិកា​ដែល​បាន​ពី​ការ​ចូលរួម​រត់​ចម្ងាយ​នេះ​គឺ​នឹង​យក​ទៅ​ជួសជុល​សាលា​រៀន​ សាងសង់​អណ្ដូងទឹក​ ឧបត្ថម្ភ​ជា​សម្ភារ​សិក្សា​ដល់​ក្មេងងៗ​ពិសេស​នៅ​ស្រុក​ពួក​ ខេត្ត​សៀមរាប​នេះ​តែ​ម្ដង។​

រូបភាព​លើ​ផេក​ Ultra Trail Angkor

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Ultra Trail Angkor 2026 នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤​ ខែ​មករា​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ។​ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ឯខេត្ត​សៀមរាប​ ដោយ​មាន​ 8 ​វិញ្ញាសា​គឺ​ រត់​ចម្ងាយ​ 8km, 18km, 32km, Marathon 42 km, 64 km, 100 km, 18 km Nordic walking, 18 km Walk and Hike។​ អ្នក​ចង់​ចុះឈ្មោះ​ចូលរួម​អាច​ទំនាក់ទំនង​ទៅ​កាន់​អ្នក​រៀបចំ​កម្មវិធី​ [email protected] ឬ www.ultratrail-angkor.com៕

ទិដ្ឋភាព​រត់​ប្រណាំង​កន្លងទៅ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម