Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិនៅថៃ៖ ក្មួយថាក់ស៊ីន ជាប់លេខ១ ជាអ្នកដែលគេពេញចិត្តឲ្យធ្វើជានាយករដ្ឋមន្ត្រី ខណៈ អានុទីន ឈរលេខ៤

បានផុស

នៅ

យោងតាមការស្ទង់មតិនៅប្រទេសថៃ បង្ហាញថា លោក Yodchanan Wongsawat មកពីគណបក្សភឿថៃ គឺជាបុគ្គលដែលប្រជាជន ចង់ឲ្យដឹកនាំប្រទេសជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Yodchanan Wongsawat (រូបថត៖ Reuters)

ក្នុងការស្ទង់មតិរបស់ Matichon និង Daily News ដែលធ្វើឡើងចាប់ពីថ្ងៃទី១៨ខែធ្នូមក, ក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ រូបនេះគឺជាបុគ្គលលេចធ្លោជាងគេ ដែលប្រជាជនថៃ ចង់ឲ្យក្លាយជានាយករដ្ឋមន្ត្រី។

ក្នុងការស្ទង់មតិនោះ លោក Yodchanan ទទួលបានសំឡេងគាំទ្រ ៣៩.២% ចំណែកលេខ២គឺលោក Natthaphong Ruengpanyawut នៃគណបក្សប្រជាជន ដែលទទួលបានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាបំផុតគឺ ៣៨.៨% ចំណែក Anutin Charnvirakul ស្ថិតនៅលំដាប់ទី៤ឯណោះ ដោយមានសំឡេងគាំទ្រត្រឹម២.៧%ប៉ុណ្ណោះ។ 

(រូបភាព៖ Khaosod)

បើនិយាយពីគណបក្សវិញ, គណបក្សដែលទទួលបានការគាំទ្រខ្លាំងបំផុតក្នុងការស្ទង់មតិនេះគឺ បក្សប្រជាជន មានសំឡេងគាំទ្រ ៤៥.១%, លេខ២ភឿថៃ ៣៩.៥% និងលេខ៣គឺគណបក្សឱកាសថ្មី ទទួលបានសំឡេងគាំទ្រ ៣.២% ចំណែកគណបក្សភូមិចៃថៃ ឈរលេខ៤ មាន៣.១%។

អ្នកសិក្សាស្រាវជ្រាវបានកត់សម្គាល់ថា គណបក្សប្រជាជននិងភឿថៃ គឺជាគណបក្សយក្សពីរដែលកំពុងប្រជែងគ្នាដាច់ពីគេ ខណៈបក្សផ្សេងទៀត ទទួលបានសម្លេងគាំទ្រតិចតួចនៅឡើយ។

(រូបភាព៖ Khaosod)

សូមជម្រាបថា ការស្ទង់មតិនេះធ្វើឡើងលើមនុស្សសរុប ៩៣ ៣៩១នាក់ ហើយការស្ទង់មតិជុំទី ២ នឹងចាប់ផ្តើមពីថ្ងៃទី ៩ ដល់ ១៥ ខែមករា ដោយផ្តោតលើសំណួរលម្អិតបន្ថែម ដូចជាការយល់ឃើញលើការសរសេររដ្ឋធម្មនុញ្ញថ្មីជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម