ព័ត៌មានអន្ដរជាតិ
អ្នកនយោបាយនិងសមាជិកសភាថៃ ១០នាក់ ជាប់ពាក់ព័ន្ធជាមួយ Scammer និងក្រុមជួញដូរគ្រឿងញៀន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានលាតត្រដាងថា បច្ចុប្បន្ន អ្នកនយោបាយនិងសមាជិកសភាថៃ ១០នាក់ កំពុងជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកតាមអនឡាញ, ពួកជួញដូរគ្រឿងញៀន និងគេហទំព័រល្បែងស៊ីសង។ នេះបើតាមការផ្សាយរបស់ Khaosod នៅថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦។

ថ្លែងនៅអគារទីស្តីការក្រសួងយុត្តិធម៌ក្នុងទីក្រុងបាងកក លោករដ្ឋមន្ត្រី Rutthaphon Naowarat ប្រកាសថា ឆាប់ៗ នឹងមានការវាយឆ្មក់ហើយចាប់ខ្លួនអ្នកទាំង១០នេះ ក្នុងប្រតិបត្តិការរបស់ប៉ូលិសថៃ សហការជាមួយប៉ូលិស Cyber។
អាជ្ញាធរថៃសន្និដ្ឋានថា លុយដែលបានមកពីសកម្មភាពខុសច្បាប់ទាំងនេះ គឺត្រូវបានយកមកប្រើប្រាស់ដើម្បីទិញសន្លឹកឆ្នោត ជួយដល់បក្សនយោបាយ ឬបេក្ខជនមួយចំនួន ដើម្បីឲ្យពួកគេមានអំណាច និងការពារអាជីវកម្មខុសច្បាប់ទាំងនោះវិញនៅពេលក្រោយ។
ការប្រកាសនេះ ធ្វើឡើងក្រោយពេលសមាជិកសភាមកពីគណបក្សប្រជាជនថៃលោក Rangsiman Rome បង្ហោះសារលើ Facebook ថា៖ «សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលថាគ្មានអ្នកនយោបាយ ឬបេក្ខជនសភាណាម្នាក់ត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងក្រុមឆបោក ឬគេហទំព័រល្បែងស៊ីសងនោះ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបរាជ័យនៃការគ្រប់គ្រងសាធារណៈ។ រដ្ឋាភិបាលនេះពិតជាគ្មានប្រសិទ្ធភាពអ្វីសោះក្នុងការទប់ស្កាត់បណ្តាញខុសច្បាប់»។

រម្លឹកទៅខែតុលាឆ្នាំមុន លោក Rangsiman ក៏ចោទអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មថៃ Thamanat Prompow ផងដែរ ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់។ មិនត្រឹមប៉ុណ្ណឹង លោក Rangsiman ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានាទៀតផង។
ម្យ៉ាងលោក Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋម្តងរួចហើយ ដើម្បីបំភ្លឺពីទំនាក់ទំនងរបស់គាត់ជាមួយមេក្រុមឧក្រិដ្ឋកម្មម្នាក់នោះ។
យ៉ាងណា មិនមែនប៉ុណ្ណឹងទេ សូម្បីនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ក៏ជាប់ពាក់ព័ន្ធជាមួយមេ Scammer ដែរ ដោយមានការបែកធ្លាយរូបថតជាបន្តបន្ទាប់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


