Connect with us

ជីវិតកម្សាន្ដ

ច័ន្ទ តារាទី បង្ហាញមុខកូនកំលោះពិត ក្រោយមានការយល់ច្រឡំថាអ្នកស្រីគ្រោងការគូថ្មី

បានផុស

នៅ

តារាភាពយន្តជើងចាស់ល្បីឈ្មោះអ្នកស្រី ច័ន្ទ តារាទី នៅទីបំផុតបានបង្ហាញមុខកូនកំលោះវ័យក្មេងរូបសង្ហា ក្រោយមានការសួរនាំច្រើនពីមហាជនអ្នកគាំទ្រ ខណ:ថ្ងៃមង្គលការជិតចូលមកដល់ឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងជើងចាស់អ្នកស្រី ច័ន្ទ តារាទី ថ្មីៗនេះបានធ្វើឱ្យប្រើប្រាស់បណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ អ្នកស្រីបានបង្ហោះសារជូនធៀបការអញ្ជើញលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចូលរួមមង្គលការរបស់អ្នកស្រី។

ទន្ទឹមគ្នានេះដែរក៏មានការចូលរួមអបអរសាទរពេលឃើញអ្នកស្រីដើរចែកធៀបការ និងគិតថា ប្រាកដជាបញ្ចប់ជីវិតមេម៉ាយត្រឹមឆ្នាំ២០២៦នេះ ប៉ុន្តែការពិតជាមង្គលការកូនប្រុសពោលគឺពុំមែនអ្នកស្រី រៀបការប្តីថ្មីទេ។

អ្នកស្រី ច័ន្ទ តារាទី បានបង្ហោះសំណេរភ្ជាប់រូបភាព១ សន្លឹកថា”ដោយមានការចាប់អារម្មណ៍ ចង់ឃើញមុខកូនកំលោះរបស់នាងខ្ញុំ ថ្ងៃនេះនាងខ្ញុំសុំបង្ហាញមុខកូ នកំលោះរបស់នាងខ្ញុំឱ្យបងប្អូនទាំងអស់គ្នាបានឃើ ញជួបគ្នាថ្ងៃទី១៧.ខែមករាឆ្នាំ២០២៦”។

តាមរយ:ការផ្តល់សម្ភាសន៍អ្នកស្រី ច័ន្ទ តារាទី បានប ញ្ជាក់ថា តាមពិតកម្មវិធីនោះជាមង្គលការកូនបុ្រសរប ស់អ្នកស្រីទេ ។មង្គលការកូនប្រុសរបស់អ្នកស្រី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដោយពិធីជប់លៀងធំ នៅភោជនីយដ្ឋានទន្លេបាសាក់២(ក្បាលថ្នល់) ។ គួរកត់សម្គាល់ថាអ្នកស្រី ច័ន្ទ តារាទី បានប្រើជីវិតជាស្រ្ដីមេម៉ាយជាច្រើនឆ្នាំមកហើយក្រោយចែកផ្លូវជាមួយអតីតស្វាមីដោយបន្សល់ចំណងដៃកូន ៣នាក់ (ស្រី១ ប្រុស២)។ អ្នកស្រីតារាទីនៅតែបន្ដអាជីពភាពយន្ដសម្ដែងជាតួអង្គម្ដាយ និងលក់ផ្អកត្រីងៀតជាដើម ពោលគឺប្រើជីវិតយ៉ាងសាមញ្ញបំផុត៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម