Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោមសម្ពាធអាមេរិក, វ៉េណេស៊ុយអេឡា ដោះលែងអ្នកទោសជាច្រើននាក់

បានផុស

នៅ

ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករា បានចាប់ផ្តើមដោះលែងអ្នកទោសនយោបាយមួយចំនួនធំ រួមទាំងជនបរទេសជាច្រើននាក់ ដែលហាក់ដូចជាការយល់ព្រមពីសហរដ្ឋអាមេរិក បន្ទាប់ពីការទម្លាក់លោក Nicolas Maduro ចេញពីតំណែងកាលពីសប្ដាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

យោងតាម Yahoo ការដោះលែងទាំងនេះគឺជាលើកដំបូងចាប់តាំងពីអតីតអនុប្រធានាធិបតី គឺលោកស្រី Delcy Rodriguez បានឡើងកាន់តំណែង ដោយមានការគាំទ្រនិងពេញចិត្តពីពីប្រធានាធិបតី ដូណាល់ ត្រាំ ដែលអនុញ្ញាតឲ្យគាត់គ្រប់គ្រងប្រទេសដរាបណាផ្តល់ឲ្យទីក្រុងវ៉ាស៊ីនតោននូវលទ្ធភាពទទួលបានប្រេង។

លោកស្រី Anna Kelly អនុប្រធានសារព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន AFP ថា «នេះជាឧទាហរណ៍មួយអំពីរបៀបដែលប្រធានាធិបតី កំពុងប្រើប្រាស់ឥទ្ធិពលអតិបរមាដើម្បីធ្វើអ្វីដែលត្រឹមត្រូវសម្រាប់ប្រជាជនអាមេរិកវ៉េណេស៊ុយអេឡា»។

បងប្រុសលោកស្រី Rodriguez គឺលោក Jorge Rodriguez ប្រធានសភាបាននិយាយដែរថា ជនជាតិវ៉េណេស៊ុយអេឡា និងជនបរទេសមួយចំនួនធំកំពុងត្រូវបានដោះលែងភ្លាមៗ ដើម្បីជាប្រយោជន៍នៃការរួមរស់ដោយសន្តិភាព។ យ៉ាងណា លោកមិនបាននិយាយថា អ្នកទោសណាដែលនឹងត្រូវបានដោះលែង ឬចំនួនប៉ុន្មាន ឬពីកន្លែងណានោះទេ។

មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោកស្រី Maria Corina Machado ក៏បានចេញសាទរចំពោះការប្រកាសនេះ ដោយនិយាយនៅក្នុងសារសំឡេងមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ភាពអយុត្តិធម៌នឹងមិនស្ថិតស្ថេរជារៀងរហូតទេ ទោះជាការពិតត្រូវបានរងរបួសឬឈឺចាប់ក៏ដោយ ក៏វាអាចបញ្ចប់ដោយការស្វែងរកផ្លូវរបស់វា»។

យោងតាមក្រសួងការបរទេសអេស្ប៉ាញ សកម្មជនអេស្ប៉ាញ-វេណេស៊ុយអេឡាដ៏ល្បីល្បាញ លោកស្រី Rocio San Miguel គឺជាម្នាក់ក្នុងចំណោមពលរដ្ឋអេស្ប៉ាញ៥នាក់ដែលត្រូវបានដោះលែង។ នាងបានជាប់ពន្ធនាគារចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយសារតែផែនការធ្វើឃាតលោក Maduro ដែលនាងបានបដិសេធ។

យ៉ាងណាមិញ បន្ទាប់ពីការដោះលែងអ្នកទោសរួចរាល់ លោកត្រាំបានប្រាប់ The New York Times ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា មានតែពេលវេលាទេដែលអាចប្រាប់ថា តើទីក្រុងវ៉ាស៊ីនតោននឹងគ្របគ្រងលើប្រទេសវ៉េណេស៊ុយអេឡារយៈពេលប៉ុន្មាន ដែលនោះលោកបញ្ចាក់ថា អាចនឹងច្រើនឆ្នាំឬយូរជាងនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

វ៉េណេស៊ុយអេឡា ទម្លាយចំនួនអ្នកស្លាប់ក្នុងការវាយប្រហារ ដោយអាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម