ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡា ទម្លាយចំនួនអ្នកស្លាប់ក្នុងការវាយប្រហារ ដោយអាមេរិក
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello បានប្រកាសកាលពីថ្ងៃពុធទី៧មករាថា មនុស្ស ១០០ នាក់បានស្លាប់និងរបួសជាច្រើន បន្ទាប់ពីការវាយឆ្មក់ដោយសហរដ្ឋអាមេរិក និងឈានដលការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

យោងតាម Reuters នៅក្នុងសុន្ទរកថានៅថ្ងៃដដែលនោះ លោក Cabello បញ្ជាក់ថា នេះជាលើកដំបូងហើយដែលទីក្រុង Caracas បានចេញផ្សាយតួលេខផ្លូវការលើចំនួនអ្នកស្លាប់នៅក្នុងសមរភូមិប្រយុទ្ធមួយនេះ។
ពីមុនមក ទីក្រុង Caracas មិនបានផ្តល់ចំនួនអ្នកស្លាប់លម្អិតទេ ប៉ុន្តែកងទ័ពបានបង្ហោះបញ្ជីឈ្មោះអ្នកស្លាប់ចំនួន ២៣ នាក់ ក្នុងចំណោមកងកម្លាំងរបស់ខ្លួន។ មន្ត្រីវ៉េណេស៊ុយអេឡាបាននិយាយថា ក្រុមសន្តិសុខរបស់លោក Maduro ភាគច្រើនត្រូវគេសម្លាប់ដោយឈាមត្រជាក់ ខណៈប្រទេសគុយបាក៏ចេញមុខអះអាងដែរថា យោធា និងសេវាស៊ើបការណ៍សម្ងាត់របស់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡាសុទ្ធតែត្រូវសម្លាប់ដូចគ្នា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡាបានបញ្ចាក់បន្ថែមទៀតថា ភរិយារបស់លោក Maduro គឺលោកស្រី Cilia Flores ដែលកំពុងឃុំខ្លួនជាមួយគាត់ បានរងរបួសក្បាលក្នុងអំឡុងពេលវាយឆ្មក់ដោយសហរដ្ឋអាមេរិក ចំណែកលោក Maduro រងរបួសត្រង់ជើងរបស់គាត់។
រដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសកាន់ទុក្ខជាតិរយៈពេលមួយសប្តាហ៍ ដើម្បីរំលឹកដល់ទាហានដែលបានស្លាប់នៅក្នុងការវាយឆ្មក់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងជាជំហានផ្លូវការមួយ ដើម្បីទទួលស្គាល់ការបាត់បង់ជីវិត និងបង្ហាញពីការដឹងគុណចំពោះកងកម្លាំងដែលបាត់បង់ជីវិតនៅក្នុងយុទ្ធនាការយោធា ដែលនាំឲ្យមានការដួលរលំនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Maduro៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក Rubio ប្រាប់ ផែនការ៣ជំហាន ដែលអាមេរិកផ្ដល់ឲ្យ វ៉េណេស៊ុយអេឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


