Connect with us

សន្តិសុខសង្គម

ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ចុះ​បង្ក្រាប​បទល្មើសព្រៃឈើ សត្វព្រៃបាន ៦២ ករណី

បានផុស

នៅ

ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រាញ់ និងនេសាទ ខេត្តក្រចេះ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃឈើបានចំនួន ៦២ ករណី។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារលើគ្រប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៥។

ក្នុងនោះ បទល្មើសព្រៃឈើ រួមមាន ប្រភេទឈើចម្រុះសរុបចំនួន ១៤២ ៨០៤ ម៉ែត្រគូប ជន្លង់ម្រេច ៤២៣ ដើម អុស ៧៩ ១០៥ស្ទែរ កូនឈើ ៦ដើម ធ្យូង ២ ០០០គីឡូក្រាម ដើមឈើចម្រុះ ៩ដើម ឫស្សីព្រៃ ២ ២៥០ដើម។ បង្ក្រាប​បទល្មើសសត្វព្រៃ រួមមាន៖ សត្វអណ្ដើករស់ ៣០ក្បាល សត្វទទា ២៣ក្បាល រួមទាំង​ឃាត់ខ្លួនជនល្មើសសម្ភារៈ​ប្រព្រឹត្តិបទល្មើស​មួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តក្រចេះ មានសហគមន៍ព្រៃឈើបានចំនួន ៥៦សហគមន៍ មានផ្ទៃដីសរុប ៧៧ ៧៨៣ ហិកតា ស្ថិតក្នុងភូមិចំនួន ៤០​ភូមិ ក្នុងឃុំ ចំនួន ២១ឃុំ និងមាន៥ស្រុក មានសមាជិកសរុបចំនួន ៩១០៨គ្រួសារ ស្មើនឹង ២៣ ៩៩៧នាក់ ក្នុងនោះ ស្ត្រីមានចំនួន ១១ ៦៨៦នាក់។ បានរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើបានចំនួន ៣៤ ដែលមានផ្ទៃដី ៤៤ ០៤១ហិកតា ក្នុងនោះ អនុម័តបានចំនួន ១៩ ដែលមានផ្ទៃដី ២១ ២៣៣ហិកតា។

ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញចំនួន ២១កន្លែង និងមានសួន អាពាហ៍ពិពាហ៍ចំនួន ០៣កន្លែង។ បានបណ្តុះកូនឈើបណ្តុះចម្រុះចំនួន ៧ ៧៨៨ដើម បានចែកនិងដាំកូនឈើចម្រុះចំនួន ១ ៩១៨ដើម និងបានរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើសរុបចំនួន ១៥ថ្នាល៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម