Connect with us

ព័ត៌មានជាតិ

កម្ពុជា និង ICRC ផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍ព្រំដែន និងការពារវីរកងទ័ព

បានផុស

នៅ

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Stéphane Bonamy ប្រធានបេសកកម្ម ICRC ប្រចាំរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាផងដែរ អំពីការយកចិត្តទុកដាក់របស់ ICRC លើដំណើរការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាចំនួន ១៨ រូប ក៏ដូចជាការបន្តរៀបចំ និងអនុវត្តបេសកកម្មមនុស្សធម៌របស់ ICRC នាពេលអនាគត។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានបំពេញតួនាទីដ៏មានសារៈសំខាន់ ក្នុងការចុះសួរសុខទុក្ខ និងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប ក្នុងអំឡុងពេលត្រូវបានឃុំខ្លួននៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ រហូតដល់ការធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។

ជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការប្តេជ្ញារួមគ្នាក្នុងការឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ ព្រមទាំងការលើកកម្ពស់ស្ថិរភាពនៅតំបន់ដែលរងផលប៉ះពាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម