កីឡា
ណាហ្គាវើលដ៍ កាន់កំណត់ត្រា ជាក្រុមចាញ់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេក្នុងពានសម្តេចតេជោ
ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ បានសាងកំណត់ត្រាដ៏អាក្រក់មួយ ដោយបានក្លាយជាក្រុមចាញ់នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។

ការប្រកួតពានរង្វាន់ពានសម្តេចតេជោថ្នាក់ជាតិ បានរៀបចំឡើងចំនួន ១៨ លើកហើយ ខណៈនៅរដូវកាល ២០២៥-២០២៦ គឺជាលើកទី ១៩។ បើក្រឡេកមើលអំពីសមាសក្រុមឈ្នះពានសម្តេចតេជោនេះច្រើនជាងគេ គឺជាក្រុម ព្រះខ័នរាជស្វាយរៀង ដោយឈ្នះសរុបចំនួន ៥ ដង ប៉ុន្តែបើក្រឡេកមើល ក្រុមដែលចាញ់នៅវគ្គផ្តាច់ព្រ័ត្រច្រើនជាងគេវិញ គឺជាក្រុម ណាហ្គាវើលដ៍ ដោយមានកំណត់ត្រារហូតដល់ទៅ ៦ លើក។

ក្រុមមានមូលដ្ឋាននៅខេត្ត កំពង់ស្ពឺ ក៏ត្រូវបានគេចាត់ទុកជាក្រុមខ្លាំងមួយផងដែរ ក្នុងពានសម្តេចតេជោ ដោយបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្ររហូតដល់ទៅ ៧ ដង ប៉ុន្តែជារឿងសោកស្តាយ គឺពួកគេបានឈ្នះត្រឹមតែ ១ លើកប៉ុណ្ណោះនៅឆ្នាំ ២០១៣ ខណៈ ៦ លើកទៀត គឺបរាជ័យទាំងអស់។ ឆ្នាំ ដែល ណាហ្គាវើលដ៍ បរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររួមមានឆ្នាំ ២០០៧ ២០០៩ ២០១២ ២០១៥ ២០១៧ និងចុងឆ្នាំ ២០២០។

គួរឱ្យដឹងថា ការប្រកួតចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោបានធ្វើឡើងរួចរាល់ហើយ ក្នុងនោះក្រុម ណាហ្គាវើលដ៍ ត្រូវជួបជាមួយក្រុម ឡាយហ្វ ខេត្តព្រះសីហនុ។ ព្រឹត្តិការណ៍ទាំងមូលក៏បានប្រកាសរួចរាល់ហើយដែរ ដោយនឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែ មករា រហូតដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


