Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៦ ក្រសួង​បរិស្ថាន​​ដាក់ផែនការ​​បញ្ចប់​ការ​បោះ​បង្គោលព្រំ​តំបន់​ការពារ​ធម្មជាតិ ៨ តំបន់​ថែម​ទៀត កើនទូទាំង​ប្រទេស​ដល់ ២១ តំបន់

បានផុស

នៅ

ឆ្នាំ ២០២៦ ក្រសួង​បរិស្ថាន បាន​ដាក់​ផែនការ​​បញ្ចប់ការ​កំណត់ព្រំតំបន់ការពារធម្មជាតិចំនួន ៦ តំបន់ថែមទៀត ដើម្បីគ្រប់គ្រងតំបន់ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា​ឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និង​ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា រហូត​មក​ដល់​ពេលនេះ ក្រសួង​បាន​បញ្ចប់​ការ​បោះ​បង្គោល​កំណត់​ព្រំ​តំបន់​ការពារ​ធម្មជាតិបាន​​ចំនួន ១៣ តំបន់​ ក្នុង​ចំណោម​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៧៣ តំបន់​ទូទាំង​ប្រទេស ដែល​ក្នុង​នោះ​ឧទ្យានជាតិ​បាន​ចំនួន ២ តំបន់​ ដែន​ជម្រក​សត្វព្រៃ​ចំនួន ៦ តំបន់​ និង​តំបន់​រ៉ាមសារ​ចំនួន ៥ តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ត​ថា នៅ​ឆ្នាំ ២០២៦ ក្រសួងដាក់ផែនការ​​នឹង​បញ្ចប់​ការ​បោះ​បង្គោល​កំណត់​ព្រំ​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៨ តំបន់​ថែម​​ទៀត ដែល​សរុប​នឹង​កើន​ដល់ ២១ តំបន់​​។

​តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា​មាន​ចំនួនសរុប ៧៣ តំបន់ ដែល​គ្រប​ដណ្តប់​លើផ្ទៃដីទំហំ​ជាង ៧ លាន​ហិកតា ស្នើនឹង ៤១% នៃផ្ទៃដីសរុប​របស់​ប្រទេស។

តំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជា​ប្រភេទ រួមមាន៖ ឧទ្យានជាតិមានចំនួន ០៩ តំបន់ ឧទ្យាន​ជាតិ​សមុទ្រមានចំនួន ០២ តំបន់ ដែនជម្រកសត្វព្រៃមានចំនួន ១៨ តំបន់ តំបន់ការពារ​ទេសភាព​មាន​ចំនួន ១៤ តំបន់ តំបន់ប្រើប្រាស់ច្រើនយ៉ាងមានចំនួន ១១ តំបន់ តំបន់​រាមសារមាន​ចំនួន ០៥ តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិមានចំនួន ១៤ តំបន់។

នៅឆ្នាំ២០២៥ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានពង្រឹងការគ្រប់គ្រងគម្របបៃតងនៅតាមតំបន់ការពារធម្មជាតិ ដោយធ្វើការបោះបង្គោលកំណត់ព្រំប្រទល់បានចំនួន ១០០០បង្គោល។ ហើយនៅក្នុងឆ្នាំ២០២៦ អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិគ្រោងនឹងបោះបង្គោលព្រំប្រទល់សរុបចំនួន ១០០០បង្គោលបន្ថែមទៀត ក្នុងគោល​បំណង​ជំរុញការចុះបញ្ជីដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិ។ នេះបើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម