Connect with us

សន្តិសុខសង្គម

នគរបាលខេត្តព្រះសីហនុ បង្ក្រាបជនជាតិចិន​៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងបណ្ដាលឲ្យបាត់បង់ជីវិតម្នាក់

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងកាន់កាប់អាវុធខុសច្បាប់។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការបង្ក្រាបនេះ មានជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យទាំង៤នាក់ បានបាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ដដែល ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ (ស្លាប់ ១នាក់) ដកហូតអាវុធខ្លី ១ដើម រថយន្ត២គ្រឿង និងវត្ថុសង្ស័យជាសារធាតុញៀន ៣ដុំ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តអនុវត្តនីតិវិធីតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម