Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ឃាតកដែលសម្លាប់បុរសម្នាក់នៅសង្កាត់ចោមចៅទី១

បានផុស

នៅ

ឃាតកដែលវាយសម្លាប់បុរសម្នាក់​ កាលពីថ្ងៃទី១១​  ខែមករា​ ឆ្នាំ២០២៦​ នៅភូមិទលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនបានហេីយកាលពីវេលាម៉ោង៣និង៤០នាទីរសៀល​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២៦​ នៅចំណុច មុខរោងចក្រស៊ីនកៃលី ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ ជ័យ ពន្លឺ ភេទប្រុស អាយុ ២៧ឆ្នាំ​ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិឈើទាលខ្ពស់ ឃុំកំពង់លើ សករុកក្រគរ ខេត្តពោធិ៍សាត់។ ស្នាក់នៅបន្ទប់ជួលលេខ៨ ជាន់ទី២ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមចម្លើយជនសង្ស័យ សារភាពថា: រូបខ្លួនពិតជាបានធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ ពិតប្រាកដមែន​ ដោយមុនពេលកើតហេតុនៅវេលាម៉ោង០២និង១៥នាទី ទាបភ្លឺ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២៦ រូបខ្លួនមកពីស៊ីសាច់ឆ្កែ ម្តុំផ្លូវសេះស ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភ្នំពេញ រួចក៏ជិះម៉ូតូមកតាមប្រឡាយទឹកស្អុយ ដល់ជិតម្តុំលក់ទឹកត្នោតជូរ ក៏ត្រូវបានជនរងគ្រោះជិះម៉ូតូម្នាក់ឯងមកបុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងម៉ូតូ។ ខ្លួនសុំឲ្យជនរងគ្រោះសងសំណង៦០០០០៛ តែជនរងគ្រោះថាមិនមានលុយ ទើបមានការជជែកគ្នាខ្លាំងៗ ហើយជនរងគ្រោះព្យាយាមជិះម៉ូតូគេចខ្លួន ហើយរូបខ្លួនបានស្ទុះដកយកកូនសោម៉ូតូជនរងគ្រោះបានកាន់នៅដៃ។

ជនដៃដល់បា​នបន្តថា​ ហើយជនរងគ្រោះបានបណ្តើរម៉ូតូចូលទៅក្នុងតូបលក់ទឹកត្នោតជូ ផឹកម្នាក់ឯងប្រហែល១ម៉ោង ក៏ដើរចេញវិញ ហើយរូបខ្លួនក៏ដើរតាមទាលុយសំណង តែជនរងគ្រោះមិនព្រមឲ្យ​ ខ្លួនក៏ខឹង ហើយក៏បានវាយគ្នាប្រតាយប្រតប់ជាមួយជនរងគ្រោះ ហើយខ្លួនក៏ស្រវាបានដុំថ្មដំលើមុខជនរងគ្រោះនិងក្បាលខាងក្រោយ បណ្តាលឲ្យស្លាប់តែម្តង។

បច្ចុបន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យកម្លាំងការិយ៉ាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម