ព័ត៌មានអន្ដរជាតិ
ពេលចាប់ខ្លួនម៉ាឌូរ៉ូ ទាហានវ៉េណេស៊ុយអេឡា និងគុយបាជាង៨០នាក់ ត្រូវបានសម្លាប់
ទាហានស្រី្ត៩នាក់ ក្នុងចំណោមទាហានវ៉េណេស៊ុយអេឡាចំនួន ៤៧នាក់ ត្រូវបានសម្លាប់កាលពីដើមខែនេះ នៅពេលដែលសហរដ្ឋអាមេរិក បានវាយប្រហារលើរដ្ឋធានីការ៉ាកាស ពីការចាប់ខ្លួន អតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino Lopez ។

បើតាម Al Jazeera រដ្ឋមន្ត្រីក្រសួងការពារជាតិវ៉េណេស៊ុយអេឡា បានថ្លែងកាលពីថ្ងៃសុក្រ ចំនួនកងកម្លាំងវ៉េណេស៊ុយអេឡាដែលត្រូវបានសម្លាប់មានការកើនឡើង។ របាយការណ៍រកឃើញថា អ្នកស្លាប់មានចំនួន ២៣នាក់ និងទាហានសរុបចំនួន៨៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ ដោយកងកម្លាំងសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមករា។
គួរឱ្យដឹងផងដែរថា ទាហានដែលត្រូវបានគេសម្លាប់ រួមមានទាហានគុយបាចំនួន ៣២នាក់ ដែលអ្នកខ្លះត្រូវបានចាត់ឱ្យទៅការពារផ្ទាល់ ឬជាជំនិតរបស់លោក ម៉ាឌូរ៉ូ ។
លោក Padrino បានថ្លែងនៅក្នុងកម្មពិធីមួយដើម្បី គោរពដល់អ្នកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារថា៖ «តើកងកម្លាំងទាំងបុរស និងស្ត្រី នៃកងកម្លាំងប្រដាប់អាវុធជាតិ Bolivarian National Armed Forces របស់យើង បានធ្វើអ្វីខ្លះ ក្នុងការតស៊ូប្រយុទ្ធ ពីការឈ្លានពានរបស់យោធាអាមេរិក? ជាការពិត ពួកគេបានលះបង់ជីវិតរបស់ពួកគេ ជាពិសេសពួកគេបានផ្តល់កិត្តិយសដល់ប្រវត្តិសាស្ត្រ និងមាតុភូមិ»។
មិនតែប៉ុណ្ណោះ មនុស្សជាង ១១២នាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួសនៅក្នុងការវាយឆ្មក់របស់កងកម្លាំងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមដោយការទម្លាក់គ្រាប់បែកមកលើគោលដៅយោធា ជាពិសេសទាហានអាមេរិកចាប់ពង្រត់ លោក ម៉ាឌូរ៉ូ និងភរិយារបស់ លោក គឺលោកស្រី Cilia Flores ពីលំនៅឋានរបស់ពួកគេក្នុងទីក្រុងការ៉ាកាស៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


