សេដ្ឋកិច្ច
សហគ្រាសក្នុងស្រុក ផលិតម្សៅស៊ុប ៣ រសជាតិ ដាក់លក់លើទីផ្សារ ជំនួសឱ្យផលិតផលនាំចូល
សហគ្រាស Khmer Food enterprise សាកល្បងផលិតម្សៅស៊ុបដាក់លក់លើទីផ្សារជំនួសឱ្យផលិតផលថៃ ខណៈប្រជាជនខ្មែរបច្ចុប្បន្នបន្តពហិការទំនិញរបស់ប្រទេសថៃស្ទើរទូទាំងប្រទេស។

អ្នកស្រី ភោគ ហឿង អ្នកគ្រប់គ្រងទូទៅ នៃសហគ្រាស Khmer Food enterprise ប្រាប់កម្ពុជាថ្មីថា សហគ្រាសរបស់អ្នកស្រីនាពេលបច្ចុប្បន្ននេះ កំពុងតែបានដាក់សាកល្បងផលិតម្សៅស៊ុប ចំនួន ៣ រសជាតិ ដើម្បីជំនួសឱ្យផលិតផលរបស់ថៃ ខណៈប្រជាជនខ្មែរបន្តរួមគ្នាពហិការទំនិញរបស់ថៃ។
អ្នកស្រីបានជ្រើសរើសវត្ថុធាតុដើមសុទ្ធសឹងតែជាដំណាំរបស់កសិករដែលក្នុងនោះមានដូចជា៖ ម្រេចកំពត ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម និងល្ពៅ ពិសេសគឺសាច់មាន់ដែលចិញ្ចឹមដោយកសិដ្ឋានក្នុងស្រុក ដើម្បីធ្វើយ៉ាងណាអាចផលិតម្សៅស៊ុបដែលមានរសជាតិឆ្ងាញ់ និងគុណភាព សម្រាប់ប្រជាជនខ្មែរដែលកំពុងមានតម្រូវម្សៅស៊ុបក្នុងការងារចម្អិនម្ហូបប្រចាំថ្ងៃផងដែរ។

សហគ្រាសរបស់អ្នកស្រីមានសមត្ថភាពផលិតម្សៅស៊ុប ៣ រសជាតិ ដូចជា៖ ម្សៅស៊ុបគ្រប់គ្រឿង ម្សៅអំបិលម្រេចគ្រប់គ្រឿង ភាគច្រើនផលិតទាំងនេះសុទ្ធសឹងតែជំនួសឱ្យផលិតផលដែលនាំចូលពីក្រៅប្រទេសទៀតផង។
សហគ្រាសផលិតម្សៅស៊ុប Khmer Food enterprise បានបើកដំណើរកាលពីចុងឆ្នាំ ២០២៥ ស្ថិតនៅ ខណ្ឌកំបូល រាជធានីភ្នំពេញ៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


