Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​រកឃើញ​ថា ការគេង​នៅ​បន្ទប់​ត្រជាក់​ជួយ​​ពន្យា​ភាព​ចាស់ និងសម្រួល​​សុខភាព​

បានផុស

នៅ

ប្រសិន​បើ​អ្នក​ធ្លាប់​បន្ថយ​កម្តៅម៉ាស៊ីន​ត្រជាក់​​នៅ​ពេល​យប់ ហើយ​ឆ្ងល់​ថា​តើ​វា​ពិត​ជា​ល្អ​សម្រាប់​អ្នក​ឬ​អត់​ អ្នក​វិទ្យាសាស្រ្ត​និយាយ​ថា ​វា​ជា​ការ​ល្អ​។

ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ផ្សាយ​នៅ​ក្នុង​ Journal of Clinical Endocrinology & Metabolism បាន​សិក្សា​អំពី​ការ​គេង និង​មេតាបូលីស [ដំណើរការគីមីដែលកើតឡើងក្នុងសារពាង្គកាយមានជីវិត] ​ផ្សេង​ទៀត បង្ហាញ​ថា ការ​គេង​ក្នុង​អាកាសធាតុ​​​ត្រជាក់​អាច​ធ្វើ​លើស​ពីការ​កែ​លម្អ​គុណភាព​នៃការគេង ដែល​អាច​ជួយ​ជំរុញ​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និងអាច​កាត់​បន្ថយ​ដំណើរ​ការ​នៃ​ភាព​ចាស់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព Stylist.

យោង​តាម​គេហទំព័រ Shefinds, អត្ថ​ប្រយោជន៍​នេះ​ភាគ​ច្រើន​កើត​ឡើង​ពី​​របៀប​​ដែល​រាង​កាយ​ឆ្លើយ​តប ​ទៅ​នឹង​ការ​ប៉ះ​ពាល់​នឹង​ភាព​ត្រជាក់​អំឡុង​ពេល​គេង ជា​ពិសេស​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ខ្លាញ់​ពណ៌​ត្នោត ​ជា​ប្រភេទ​ខ្លាញ់​សកម្ម​របស់​មេតាបូលីស​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​កម្តៅ។

លោក Michael Symonds សាស្ត្រា​ចារ្យ​ផ្នែក​សរីរ​វិទ្យា​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ Nottingham ក្នុង​ចក្រភព​អង់​គ្លេស ​លើក​ឡើង​​ថា៖«នៅ​ពេល​ដែលរាងកាយ​​ត្រូវ​បាន​រំញោច ជាតិ​ខ្លាញ់​ពណ៌​ត្នោត​មាន​សមត្ថ​ភាព​ផលិត​កម្តៅ​ ៣០០ដង ​ក្នុង​មួយ​ឯក​តា​ម៉ាស់​ច្រើន​ជាង​ជា​លិកា ឬ​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ» ។

នៅក្នុងការសិក្សាមួយ​ដែល​បាន​លើក​ឡើង​ថា​ អ្នក​ដែល​​បាន​គេង​នៅ​ក្នុង​បន្ទប់​ត្រជាក់​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ​បាន​ចួប​​នឹង​ការ​កើន​ឡើង​នៃ​បរិមាណ​ជាតិ​ខ្លាញ់​ពណ៌ត្នោត ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ភាព​ប្រែ​ប្រួល​អាំង​ស៊ុយលីន[អរម៉ូន​ដែល​ផលិត​នៅ​ក្នុង​លំពែង]។ នេះ​មានន័យ​ថា រាង​កាយ​របស់​ពួក​គេ​បាន​ប្រសើរ​ឡើង​ក្នុង​ការ​គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម និង​ការ​ដុត​កាឡូរី​ សូម្បី​តែ​ពេល​សម្រាក​ក៏​ដោយ​។​

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា ដោយ​សារ​តែ​ការ​គេង​គឺ​ជា​ដំណាក់​កាល​មួយ​ដែល​រាង​កាយ​ផ្តោត​លើ​ការ​ថែទាំ​ និង​ការ​គ្រប់​គ្រង​ការ​រំលាយ​អាហារ ការ​បន្ថែម​ការ​ប៉ះពាល់​នឹង​ភាព​ត្រជាក់ស្រាល​អាច​ពង្រីក​ដំណើរ​ការ​ធម្មជាតិ​ ដែល​​អនុញ្ញាត​ឱ្យ​រាង​កាយ​ដុត​ថាមពល​កាន់​តែ​ច្រើន​នៅ​ពេល​សម្រាក។

លើស​​ពី​ការ​រំលាយ​អាហារ ការ​គេង​​នៅ​ក្នុង​បន្ទប់​ត្រជាក់​ក៏​អាច​កាត់​បន្ថយ​ភាព​ចាស់​និង​​មាន​សុខភាព​ល្អ​​ផង​​ដែរ។ ការ​គេង​ប្រកប​ដោយ​គុណភាព​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​តឹង​រ៉ឹង​ទៅ​នឹង​ការ​ជួស​ជុល​កោសិកា​ តុល្យ​ភាព​អ័រម៉ូន និង​ការ​គ្រប់​គ្រង​ការ​រលាក ដែល​ជា​កត្តា​សំខាន់​ទាំង​អស់​នៅ​ក្នុង​រាងកាយ​រយៈ​ពេល​​វែង​។

ចំណែក​សីតុណ្ហភាព​ត្រជាក់​ជួយ​ជំរុញ​ការ​បញ្ចេញ​ជាតិ Melatonin ដែល​ជា​អរម៉ូន​មួយ មិន​ត្រឹម​តែ​​គ្រប់​គ្រង​វដ្ត​នៃ​ការ​គេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​អុក​ស៊ីត​កម្ម​របស់​វា​ផង​ដែរ។ កម្រិត melatonin ខ្ពស់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​​ការថយ​ចុះ​នៃ​ភាព​តាន​តឹង​អុកស៊ីត​កម្ម ដែល​ដើរ​តួ​យ៉ាង​សំខាន់នៅ​​ក្នុង​ភាព​ចាស់​នៃ​ស្បែក និង​ការ​ខូច​ខាត​កោសិកា​ទាំង​មូល​។​

អ្នក​ជំនាញរកឃើញ​​ថា​ការគេងដែល​មាន​ភាព​ល្អ​ប្រសើរ ​ណែ​នាំ​ឱ្យ​រក្សា​សីតុណ្ហ​ភាព​បន្ទប់​គេង​ក្នុង​ចន្លោះ​ពី ១៥.៥°C ដល់ ១៩.៥°C តែ​គោលដៅ​នេះ​មិនងាយ​ស្រួល​ទេ ប៉ុន្តែ​វាជា​ភាព​ត្រជាក់​ស្រាល​ដែល​ជំរុញ​ឱ្យ​រាង​កាយ​បង្កើត​កម្តៅ​ដោយ​ធម្មជាតិ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម